• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ២០២០៖ មីយ៉ាន់ម៉ាវាយតម្លៃខ្ពស់​ចំពោះតួនាទី​ជាប្រធាន​របស់វៀតណាម

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអាស៊ានលោក Aung Myo Myint បានសង្កត់ធ្ងន់ថាទោះបីមានការប្រឈមជាច្រើនក៏ដោយ ក្រោមការដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ នោះ អាស៊ានទទួលបានសមិទ្ធិផលថ្មី ដែលសរឲ្យពិភពលោកឃើញយ៉ាងច្បាស់លាស់អំពីសាមគ្គីភាព និងសមត្ថភាពស្ដារឡើងវិញរបស់ខ្លួនជាមួយស្មារតី “ភាពស្អិតរមួតនិងការឆ្លើយតប”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ ថ្លែងសុន្ទរកថា


ក្នុងបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅហ្សាកាតា លោកឯកអគ្គរដ្ឋទូត Aung Myo Myint បានសង្កត់ធ្ងន់ថា ដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានជំរុញនិងអនុវត្តន៍របៀបវារៈស្ដីពីស្ត្រី សន្តិភាពនិងសន្តិសុខ  (WPS) មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេថែមទាំងនៅលើពិភពលោកទៀតផង។ នេះគឺជាលើកទីមួយហើយ ដែលអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្ត្រីរបស់អាស៊ាន។ វៀតណាមបានឈានមុខគេក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ របស់អាស៊ានតាមរយៈការជំរុញការអនុម័តលើគំនិតផ្ដួចផ្ដើមសំខាន់ៗដូចជា៖ ក្របខ័ណ្ឌស្តារឡើងវិញទូលំទូលាយរបស់អាស៊ាន  (ACRF) និងផែនការអនុវតន៍ការបង្កើតមូលនិធិអាស៊ានស្ដីពីការឆ្លើយតបនឹងជំងឺកូវីដ ១៩ ជាដើមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top