• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន - អូស្ត្រាលីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son  (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្ត្រីការបរទេស (PMC) អាស៊ាន - អូស្ត្រាលី។ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne និងអគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានស្នើឲ្យអូស្ត្រាលីបន្តជួយឧបត្ថម្ភដល់បណ្ដាប្រទេសអាស៊ានឆ្លើយតបនឹងជំងឺកូវីដ ១៩ ឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ លោកបានសង្កត់ធ្ងន់ថាអាស៊ាននិងអូស្ត្រាលីចាំបាច់ត្រូវខិតខំប្រឹងប្រែងរក្សាការបើកចំហទីផ្សារ និងរក្សាស្ថិរភាពការតភ្ជាប់ ខ្សែសង្វាក់ផ្គត់ផ្គង់។

ទាក់ទិននឹងបញ្ហានៅលើសមុទ្រនោះ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានស្នើ ឱ្យអូស្ត្រាលីសម្របសម្រួលជំរុញខ្លាំងការសន្ទនា និងកសាងជំនឿទុកចិត្ត អត់ធ្មត់ និងគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ ។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី រដ្ឋមន្ត្រី Marise Payne បានឲ្យដឹងថា អូស្ត្រាលីកំពុងអនុវត្តន៍កញ្ចប់វិនិយោគក្នុងតម្លៃប្រមាណ ៥០០ លាន AUD ដើម្បីជួយឧបត្ថម្ភដល់ការស្ដារឡើងវិញនៅក្នុងតំបន់; សន្យាអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខ សុខាភិបាល និងការទទួលវ៉ាក់សាំង ក្នុងតម្លៃ ៥២៣ លាន AUD ក៏ដូចជាជួយឧបត្ថម្ភអាស៊ានអនុវត្តន៍ក្របខ័ណ្ឌស្ដារឡើងវិញទៅទៅផងដែរ។

ទាក់ទងនឹងការតំរង់ទិសសហប្រតិបត្តិការនោះ អាស៊ាន និងអូស្រ្តាលីបានឯកភាពគ្នាបន្តផ្ដល់អាទិភាពលើការសម្របសម្រួលគ្នាគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ។ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - អូស្ត្រាលី - នូវែលសេឡង់ (AANZFTA) ហើយផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យបានឆាប់ៗ ព្រមទាំង ពង្រីកកិច្ចសហប្រតិបត្តិការបម្លាស់ប្ដូរឌីជីថល សេដ្ឋកិច្ចច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top