• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមជាង១៥០០នាក់ចូលរួមកម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០២០

នាយប់ថ្ងៃទី១៨ ខែមករា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃក្រសួង​ការបរទេសវៀតណាម បានរៀបចំកម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០២០។
 


អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh និងបណ្ដាតំណាងចូលរួមកម្មវិធីនេះ (រូបថត៖ TTXVN)

អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមានឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh រួមជាមួយអាណិកជនជាង១៥០០នាក់នៅប្រទេសនិងតំបន់ដែនដី ប្រមាណ​៣០​ដែល​វិល​ត្រឡប់​មកស្រុកកំណើតវិញទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំជូតទោស័ក២០២០។

ឈុតសម្ដែងសិល្បៈនៅកម្មវិធី "និទាឃរដូវនៅស្រុកកំណើត" ឆ្នាំ២០២០

ថ្លែងនៅកម្មវិធីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា ក្នុងរាល់សមិទ្ធផលទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌និងសង្គមរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៩គឺមានការរួមវិភាគទានដ៏ថ្លៃថ្លានិងជាក់ស្ដែងទាំងខាងប្រាជ្ញា សម្ភារៈនិងស្មារតីរបស់សហគមន៍ អាណិកជនជាង ៤,៥ លាននាក់នៅគ្រប់ទិសទី។ លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖

“គោលមាគ៌ាដ៏ឥតងាករេរបស់បក្សនិងរដ្ឋ នោះគឺចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេសជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីប្រទេសជាតិបានឡើយ ហើយក៏ជាប្រភពធនធានដ៏សំខាន់របស់ប្រជាជាតិ វៀតណាមផងដែរ។ ដោយមានការយោគយល់ថា ស្មារតីស្នេហាជាតិ មោទនភាពជាតិរបស់ជនរួមជាតិនៅឯបរទេសគឺធំធេងណាស់ ដូច្នេះបានជានាពេលខាងមុខ ក្រសួងការបរទេសនិងគណៈកម្មាធិការរដ្ឋទទួលបន្ទុក​ជន​វៀតណាមនៅឯបរទេសនឹងបន្តរួមដំណើរជាមួយជនរួមជាតិលើទូទាំងពិភពលោក សំដៅរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍរបស់ប្រទេសជាតិ ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ក៏ដូចជាលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top