• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ទេសចរណ៍វៀតណាមនិរន្តរភាពពីទស្សនៈវិស័យពហុផ្នែកនិងពហុទិស

 
អភិវឌ្ឍន៍ទេសចរណ៍វៀតណាមនិរន្តរភាពពីទស្សនៈវិស័យពហុផ្នែកនិងពហុទិស

នារសៀលថ្ងៃទី ២ ខែមករា ឆ្នាំ២០១៨ នៅទីក្រុង Long Xuyen ខេត្ត An Giang ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិ «តភ្ជាប់វៀតណាម-ការសន្ទនាពហុផ្នែក» លើកទី ៩ ដោយប្រធានបទ «អភិវឌ្ឍន៍​ទេសចរណ៍វៀតណាមនិរន្តរភាពពីទស្សនៈវិស័យពហុផ្នែកនិងពហុទិស»។ សិក្ខាសាលាបានទាក់ទាញអ្នក​វិទ្យាសាស្ត្រ និងអ្នកជំនាញការលើវិស័យទសេចរណ៍រួមជាមួយអ្នកគ្រប់គ្រងទេសចរណ៍មកពីក្រសួង ស្ថាប័ននៅតំបន់វាលសណ្តទន្លេ Cuu Long ចំនួន ៤០០ នាក់ចូលរួម។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត  An Giang  លោក Vuong Binh Thanh បានចាត់ទុក ថា៖

«ការរៀបចំសិក្ខាសាលាលើកនេះនឹងរួមវិភាគទានកំណត់ទិសដៅសំរាប់ទេសចរណ៍នៃ ខេត្ត  An Giang  ក្លាយទៅ​ជា​ផ្នែកសេដ្ឋកិច្ចជួរមុខគេក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត។ ខេត្ត An Giang   មានគោល​បំណង​ផ្ទៀងស្តាប់មតិបរានុម័តពីភាគទីទាក់ទិននានាអំពីការធ្វើអាជីវកម្មនិងអភិវឌ្ឍន៍ទេសចេណ៍នៃខេត្ត។

ខេត្តនឹងប្រមូលផ្តុំមតិយោបល់ទាំង នេះដើម្បីស្រាវជ្រាវហើយកសាងគោលនយោបាយជាក់ស្តែងឲ្យសមស្របនឹងគោលដៅបង្ក លក្ខណៈងាយស្រួលសំរាប់ទេសចរណ៍ខេត្ត An Giang   អភិវឌ្ឍន៍និរន្តរភាព៕»

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top