លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការពលីជីវិតនិងការលះបង់របស់បុព្វបុរសជំនាន់មុនៗ បានធ្វើឱ្យប្រវត្តិសាស្ត្រជាតិកាន់តែរុងរឿង ដោយលើកកម្ពស់ប្ញទ្ធានុភាព ចរិតលក្ខណៈ និងកម្លាំងរបស់ប្រទេសវៀតណាមនៅគ្រប់សម័យកាល។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ រូបថត៖ VNA
ក្នុងឱកាសខួបលើកទី ៧៩ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា
ឆ្នាំ ១៩៤៧- ២៧ កក្កដា ឆ្នាំ ២០២៦) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម
បានផ្ញើលិខិតមួយច្បាប់ទៅកាន់វីរអ្នកម្តាយវៀតណាម
វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរបុរសពលកម្ម យុទ្ធជនពិការ យុទ្ធជនជំងឺ
សាច់ញាតិរបស់យុទ្ធជនពលី អតីតយុទ្ធជន អតីតមន្ត្រីនគរបាលប្រជាជន
អតីតយុវជនស្ម័គ្រចិត្ត អ្នកដែលចូលរួមក្នុងការតស៊ូសង្គ្រោះជាតិ
និងជនមានគុណូបការៈចំពោះបដិវត្តន៍។
នៅក្នុងលិខិតនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម
បានសង្កត់ធ្ងន់ថា ការពលីជីវិតនិងការលះបង់របស់បុព្វបុរសជំនាន់មុនៗ បានធ្វើឱ្យប្រវត្តិសាស្ត្រជាតិកាន់តែរុងរឿង
ដោយលើកកម្ពស់ប្ញទ្ធានុភាព ចរិតលក្ខណៈ និងកម្លាំងរបស់ប្រទេសវៀតណាមនៅគ្រប់សម័យកាល។
ការដឹងគុណគឺជាប្រពៃណីរាប់ពាន់ឆ្នាំរបស់ប្រជាជនវៀតណាម
ហើយវិធីដ៏មានអត្ថន័យបំផុតដើម្បីរំលឹកដល់អ្នកដែលបានពលីជីវិតនិងលះបង់ទាំងនោះ
គឺបន្តថែរក្សាសមិទ្ធផលនៃបដិវត្តន៍ និងកសាងប្រទេសវៀតណាមដ៏សន្តិភាព ឯករាជ្យ
ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ
បានស្នើថា ត្រូវបន្តអនុវត្តន៍ការងារតបស្នងសង់គុណតាមរយៈការគាំទ្រ
និងគោលនយោបាយអនុគ្រោះជាក់ស្តែង។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម
បានលើកសរសើរដល់កងកម្លាំងដែលកំពុងអនុវត្ត «យុទ្ធនាការ ៥០០
ថ្ងៃទាំងយប់ ជំរុញការស្វែងរក ការប្រមូល
និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» ផងដែរ៕
តាម vovworld.vn/km-KH