យោងតាមការធ្វើស្ថិតិពីមន្ទីរសុខាភិបាលទីក្រុងហូជីមិញ គិតត្រឹមថ្ងៃទី ២០ ខែកក្កដា ប្រជាជនជិត ៧៣៣.០០០ នាក់នៅក្នុងទីក្រុងបានទទួលការត្រួតពិនិត្យសុខភាពតាមកាលកំណត់ ហើយបានបង្កើតកំណត់ត្រាសុខភាពអេឡិចត្រូនិកផងដែរ។
លោកសាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត ង្វៀន អាញយុង នាយករងមន្ទីរសុខាភិបាលទីក្រុងហូជីមិញ
បានឲ្យដឹងថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ទីក្រុងនឹងកៀរគរគ្រឹះស្ថានសុខាភិបាលចំនួន
៤៨០ កន្លែងក្នុងតំបន់ ដើម្បីចូលរួមកម្មវិធីត្រួតពិនិត្យសុខភាពជាសកល។
បុគ្គលិកពេទ្យសរុបចំនួន ១០.០០០ នាក់ត្រូវបានបណ្តុះបណ្តាល
និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងកម្មវិធីនេះ។ ឃុំ សង្កាត់
ឬតំបន់ពិសេសនីមួយៗត្រូវបានតភ្ជាប់ជាមួយគ្រឹះស្ថានពិនិត្យព្យាបាលមួយឬច្រើនកន្លែង
ដែលសមស្របទៅនឹងទំហំប្រជាជន និងលក្ខណៈភូមិសាស្ត្រនៃតំបន់។
ដើម្បីធានាថា គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោល
ទីក្រុងហូជីមិញបានបែងចែកកាលវិភាគអនុវត្តន៍ជាក្រុមៗ។ ក្នុងនោះ ពលករផ្លូវការប្រមាណ
៦ លាននាក់ រួមទាំងកម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត និងពលករនៅអាជីវកម្មនានា
នឹងត្រូវបានពិនិត្យសុខភាពមុនថ្ងៃទី ៣១ ខែតុលា។
ដោយឡែកកម្មាភិបាលនិងបុគ្គលិកក្នុងវិស័យសុខាភិបាល
នឹងត្រូវបានពិនិត្យសុខភាពនៅក្នុងខែកក្កដាតែម្ដង។
សម្រាប់សិស្សានុសិស្សនិងនិស្សិត ជាង ៣,៥ លាននាក់
ការពិនិត្យសុខភាពនឹងចាប់ផ្តើមភ្លាមៗបន្ទាប់ពីចូលឆ្នាំសិក្សាថ្មី
ហើយត្រូវបានបញ្ចប់មុនថ្ងៃទី ៣១ ខែតុលា៕
តាម vovworld.vn/km-KH