• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍថាមពលកកើតឡើងវិញសំដៅធានាសន្តិសុខថាមពលនិងការពារបរិស្ថាន

នាថ្ងៃទី១៥ តុលា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមន៍ វិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាមបានរៀបចំវេទិកាវិទ្យាសាស្ត្រក្រោមមូលបទ “គោលនយោបាយអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងការធានាសន្តិសុខថាមពលនិងការពារបរិស្ថាន។

នៅវេទិកានេះ បណ្ដាអ្នកជំនាញផ្នែកថាមពលបានចាត់ទុកថា ថាមពលកកើតឡើងវិញមានគុណសម្បត្តិគឺកសាងយ៉ាងឆាប់រហ័ស ប្រតិបត្តិការប្រកបដោយស្ថិរភាព ប្រភពវត្ថុធាតុដើមសម្រាប់ថាមពលកកើតឡើងវិញមាន វត្តមាននៅគ្រប់តំបន់ ហើយតម្លៃនៃថាមពលកកើតឡើងវិញអាចប្រកួត ប្រជែងដោយស្មើភាពជាមួយថាមពលមិនកកើតឡើងវិញ។

លោក Truong Duy Nghia ប្រធានសមាគមន៍វិទ្យាសាស្ត្រកំដៅវៀតណាមបានឲ្យដឹងថា ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញ គឺ ផ្ដោតសំខាន់ទៅលើអគ្គីសនីពន្លឺព្រះអាទិត្យនិងវាយោអគ្គីសនីដើរដោយខ្យល់តែប៉ុណ្ណោះ ហើយវៀតណាមមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍប្រភព ថាមពលទាំងពីរនេះ។ ដើម្បីរួមចំណែកដល់ការធានាសន្តិសុខថាមពលនិងការពារបរិស្ថានត្រូវតែអភិវឌ្ឍគម្រោងការណ៍អគ្គីសនីពន្លឺព្រះអាទិត្យនិងវាយោអគ្គី សនីដើរដោយខ្យល់ជាច្រើននៅកន្លែងផ្សេងៗគ្នា៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top