• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបសំណេះសំណាលជាមួយគណៈប្រតិភូជនមានគុណូបការៈនៅខេត្ត An Giang

នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានជួបសំណេះសំណាលជាមួយគណៈប្រតិភូជនមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត An Giang ភាគខាងត្បូងវៀតណាម។

នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានស្នើឲ្យខេត្ត An Giang បន្តកៀងគរសង្គមទាំងមូល ចូលរួមជួយឧបត្ថម្ភជនមានគុណូបការៈ ដើម្បីលើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីរបស់ពួកគេ។ អនុប្រធាន​រដ្ឋលោកស្រី Dang Thi Ngoc Thinh មានគោលបំណងថា ជនមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត An Giang បន្តពង្រីកស្មារតីស្នេហាជាតិដោយចូលរួមឃោសនាដល់ប្រជាជនក្នុងតំបន់អោយគេអនុវត្តន៍គោលនយោបាយ​​របស់បក្ស ច្បាប់របស់រដ្ឋ ដើម្បីកសាងស្រុកកំណើតកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង៖ វៀតណាមនិងឡាវ ត្រូវបង្កើតភាពទម្លុះទម្លាយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង៖ វៀតណាមនិងឡាវ ត្រូវបង្កើតភាពទម្លុះទម្លាយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នារសៀលថ្ងៃទី ៣ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ លោក សុនសៃ ស៊ីផាន់ដន់ និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម។

Top