អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាបារាំង
នារសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបសន្ទនា ជាមួយប្រធានរដ្ឋសភាបារាំង លោក Claude Bartolone ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើរដ្ឋសភាបារាំងបន្តគាំទ្រ និងបង្កលក្ខណះ ដើម្បីទំនាក់ទំនង រវាងប្រទេសទាំងពីរ បានពង្រឹងនិងពង្រីកជានិច្ច តាមរយៈបណ្ដាការបង្កើនជំនួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងប្រជាជន ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ អប់រំ បណ្ដុះបណ្ដាល និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ ក្នុងឱកាសនេះដែរ អគ្គលេខាបក្ស ក៏បានកត់សម្គាល់សម្លេងសកម្ម របស់មជ្ឈដ្ឋានអ្នកនយោបាយ និងសារធារណមតិបារាំង ចំពោះស្ថានភាពក្នុងតំបន់ គាំទ្រគោលជំហររបស់វៀតណាម ចំពោះជំលោះនៅសមុទ្រខាងកើត និងតំបន់ផ្សេងៗលើពិភពលោកប្រកបដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។
ប្រធានរដ្ឋសភាបារាំង លោក Claude Bartolone បានអះអាងថា៖ រដ្ឋសភាបារាំងចាត់ទុកវៀតណាម ជាដៃគូសំខាន់ក្នុងតំបន់ និងចាត់ទុកការបង្កើនទំនាក់ទំនង ជាមួយវៀតណាម គាំទ្របណ្ដាការកំណត់ទិសដៅអភិវឌ្ឍន៍័របស់វៀតណាម ដែលបានដាក់ចេញក្នុងមហាសន្និបាត បក្សកុម្មុនីស្តវៀតណាម នីតិកាលទី១២ សន្យាអនុវត្តបណ្ដាកិច្ចព្រមព្រៀង ជាមួយវៀតណាមក្នុងវិស័យអាទិភាពនានា តាមស្មារតីនៃសេចក្ដិថ្លែងការរួម ស្ដីអំពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានាខែកញ្ញា ឆ្នាំ២០១៣។ ប្រធានរដ្ឋសភាបារាំង លោក Claude Bartolone ក៏បានសម្ដែងនូវការគាំទ្រវៀតណាម ដោះស្រាយជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី ផ្អែកទៅលើគោលការណ៍នានានៃច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២( UNCLOS) និងកិច្ចព្រមព្រៀងនានាក្នុងតំបន់ទៀតផង៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម