• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទបូកសរុបការងារ ឆ្នាំ២០១៨របស់ខុទ្ទកាល័យប្រធានរដ្ឋ


 អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញថតរូបជាមួយកម្មាភិបាល និងមន្ត្រីរដ្ឋការនៅខុទ្ទកាល័យប្រធានរដ្ឋ (រូបថត៖ TTXVN) 

 នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong បាន​អញ្ជើញ​​ចូល​រួមសន្និសីទបូកសរុបការ​ងារឆ្នាំ២០១៨ និងលើកទិសដៅសកម្មភា​ពឆ្នាំ២០១៩នៃខុទ្ទកាល័យ​ប្រធាន​រដ្ឋ​។
 
អញ្ជើញ​ថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បាន​កោត​សរសើរ​ចំពោះស្នាដៃ​ដែល​ខុទ្ទកាល័យ​ប្រធានរដ្ឋសម្រេចបានក្នុ​ងឆ្នាំ កន្លងទៅ។ លោកបានសង្កត់​ធ្ងន់ថា ឆ្នាំ២០១៩ជា​ឆ្នាំដែល​មាន​អត្ថន័យ​ជាច្រើន​ ដូចជា៖ រំលឹកខួបរយៈពេល៥០ឆ្នាំនៃការអ​នុវត្តមរតកសាសន៍រ​បស់​លោកប្រធាន ហូជីមិញ ជាឆ្នាំទី​៤អនុវ​ត្ត​សេចក្ដីសម្រេចចិត្តមហាសន្និ​បាតទូទាំងប្រទេសលើក ទី១២របស់បក្ស​ ព្រមទាំង​ត្រៀម​រៀបចំ​អោយមហាសន្និបាត​លើកទី១៣ផ​ងដែរ។ ដោយហេតុនេះ ​កម្មាភិបាល​និងមន្ត្រីរដ្ឋ​ការទាំង​អស់​នៃខុទ្ទកាល័យ​ប្រធានរដ្ឋ​មិន​ គប្បីពេញចិត្តចំពោះសមិទ្ធ​ផលដែលសម្រេចបាន ក៏ប៉ុន្តែត្រូវពង្រីក​ស្មារតីទទួល ខុសត្រូ​វ លើក​កំពស់​គុណភា​ព ប្រសិទ្ធភាពការងារ ឧស្សា​ហ៍ព្យាយាមសិក្សា ស្រាវជ្រាវ​ដើម្បីលើក​កំពស់ស​មត្ថភាព​ជំនាញ​ផង​ដែរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

កាលពីថ្ងៃទី ១ ខែកក្កដា ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះនៃ​គ្រោះរញ្ជួយដីធំៗចំនួន​ពីរលើក នៅ​ក្នុង​ប្រទេសនេះកាលពីសប្តាហ៍មុន ដែលបណ្តាល​ឱ្យ​មនុស្សជិត ២៣០០ នាក់បាន​ស្លាប់ និងមនុស្សរាប់ពាន់នាក់ទៀត​នៅតែ​បាត់ខ្លួន។

Top