• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការអាស៊ានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់វៀតណាម

អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន។

អគ្គលេខាធិការលោក Dato Lim Jock Hoi


នៅទីក្រុងហ្សាការតានៃប្រទេស ឥណ្ឌូ នេស៊ី នាថ្ងៃទី ២៥ ខែមិថុនា អគ្គលេខាធិការលោក Dato Lim Jock Hoi បានមានប្រសាសន៍ថា ប្រធាន បទនៃឆ្នាំប្រធានអាស៊ានរបស់វៀតណាមស្តីពីការកសាង “ភាពស្អិតរមួតនិងការឆ្លើយតប” គឺ សមស្របយ៉ាងខ្លាំងទៅនឹងស្ថានភាពបច្ចុប្បន្ន ព្រមទាំងបានអះអាងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ គឺជាការបង្ហាញជាក់ស្តែងពីសាមគ្គីភាពនិងភាពជាអ្នកដឹកនាំរបស់អាស៊ានដែលបានសម្តែងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់យ៉ាងរឹងមាំ។ អគ្គលេខាធិការលោក Lim Jock Hoi បានអះអាងថា ក្នុងឋានៈជាប្រធានអាស៊ាន វៀតណាមបានបំពេញការងារជាច្រើននិងបានបង្ហាញភាពជាអ្នកដឹកនាំយ៉ាងខ្លាំងក្លាក្នុងការដឹកនាំការឆ្លើយតបរួមគ្នារបស់តំបន់ចំពោះមុខជំងឺរាតត្បាត COVID-19 ជាពិសេសគឺការជួយឧបត្ថម្ភដល់បណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន ក៏ដូចជាដៃគូសន្ទនាមួយចំនួនក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

ប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ហ្សូសេ អានតូនីញ៉ូ កាស (José Antonio Kast) និងលោកជំទាវ ម៉ារីយ៉ា ប៊ីយ៉ា អារ្រីយ៉ាសូឡា ដេ កាស (María Pia Adriasola de Kast) បានអញ្ជើញដល់ហាណូយ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងលោកជំទាវ។

Top