• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅបរទេសរួមដៃគ្នាគាំទ្រមូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

សកម្មភាពបរិច្ចាគថវិការ 
 

ដោយគាំទ្រការអំពាវនាវរបស់ ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងក្រសួងការបរទេសនោះ នៅថ្ងៃទី ៨ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានបំផុសចលានារៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភដល់ មូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម ដោយមានការចូលរួមរបស់កម្មាភិបាល បុគ្គលិកទាំងអស់នៃស្ថានទូត និងបណ្ដាស្ថាប័នអមស្ថានទូត។

នៅក្នុងពិធីបំផុសនេះ លោកឯកអគ្គរដ្ឋទូត Tran Thanh Cong បានស្នើឲ្យសមូហភាពកម្មាភិបាល បុគ្គលិកស្ថាប័នតំណាង សហគមន៍ជនវៀតណាមបន្តរួមសាមគ្គីគ្នា លើកត្រដែតស្មារតីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ថែរក្សាសុខភាព ព្រមទាំងរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ក្នុងពេលនោះ នៅអាល្លឺម៉ង់ សមាគមន៍ អង្គការ ជនវៀតណាម និងមិត្តភក្តិអាល្លឺម៉ង់ជាច្រើន បានរៃអង្គាសទឹកប្រាក់ សំដៅរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅវៀតណាម។ ចំនួនទឹកប្រាក់រៃអង្គាសទាំងអស់នឹងបានប្រើប្រាស់សម្រាប់ទិញសំភារៈ បរិក្ខាពេទ្យជូនបុគ្គលិកសុខាភិបាល កម្មករ ពលករក្រីក្រ និងកុមារនៅតាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាអ្នកជំងឺកូវីដ ១៩ ដែលមានស្ថានភាពរស់នៅលំបាកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top