• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ពោធមូលនិធិអភិវឌ្ឍន៍ធនធានមនុស្សនៃសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា

នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានប្រកាសជាផ្លូវការនូវមូលនិធិអភិវឌ្ឍន៍ធនធានមនុស្សនៅសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីជួយបង្កើនប្រភពធនធានមនុស្សក្នុងសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួលឲ្យកូន ចៅរបស់ប្រជាជនដើមកំណើតវៀតណាមអាចទៅសិក្សារៀនសូត្រនៅបណ្តាមហាវិទ្យាល័យ វិទ្យាល័យនានានៃប្រទេសទាំងពីរផងដែរ។

និស្សិតកម្ពុជាដើមកំណើតវៀតណាមទទួលអាហារូបករណ៍ពីមូលនិធិអភិវឌ្ឍន៍ប្រភពធនធានមនុស្ស (រូបថត៖ vov.vn)

មូលនិធិនេះក៏ជួយគាំទ្រដល់ការបង្កើតទម្រង់គំរូថ្មីនៃការបង្រៀននិងរៀននៅតាមសាលា និងថ្នាក់ដែលគ្រប់គ្រងដោយសមាគមខ្មែរ - វៀតណាមនៅកម្ពុជានិងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីតួនាទីនិងសារៈសំខាន់នៃការអប់រំ ជំនាន់យុវជនវ័យក្មេងក្នុងការធ្វើសមាហរណកម្មសង្គមកម្ពុជា។

នៅក្នុងពិធីនេះមូលនិធិបានផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិតកម្ពុជាដើមកំណើតវៀតណាមចំនួន ១០ នាក់ដែលទៅសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសវៀតណាមចាប់ពីឆ្នាំសិក្សា ២០១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top