• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្តេចតេជោហ៊ុនសែនត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជាជាថ្មីម្តងទៀត


 ព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

 ព្រះករុណា​​ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិ៥ឆ្នាំ បន្ទាប់ពីគណបក្សប្រជាជន (CPP) ទទួល​បាន​ជ័យ​ជម្នះលើសលុបក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៩ខែកក្កដា​កន្លង​ទៅ។

សេចក្តី​សម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការស្នើសុំពីគណបក្សប្រជាជនកម្ពុជា ដែល​បាន​ឈ្នះអាសនៈ​ទាំងស្រុង​នៅក្នុងសភាក្នុងការបោះ​ឆ្នោតកន្លងទៅ។ នេះជាលើ​កដំបូង​ហើយដែល​គណ​បក្សប្រ​ជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ទាំងអស់​នៅក្នុង​សភាចាប់​តាំងពីការ​បោះឆ្នោត​សភាគាំ​ពារដោយ​អង្គការ​សហប្រជា​ជាតិ​កាល​ពីឆ្នាំ​១៩៩៣ ដែលបើកឱកាសថ្មីឱ្យគណ​បក្សប្រជាជនកម្ពុជាមានសិទ្ធិសម្រេច​ លើបញ្ហា​សំខាន់​របស់ប្រទេស​ជាតិ ក្នុងអាណត្តិ៥ឆ្នាំបន្តទៀត៕

 

តា​ម​ VOV5 - ​វិទ្យុសំឡេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top