ព័ត៌មាន
ស.ប.បកូរ៉េមានប្រតិកម្មចំពោះការដែលក្រុមប្រឹក្សាសន្តិសុខអ.ស.បថ្កោលទោសការបាញ់បង្ហោះកាំជ្រួច
ការបាញ់បង្ហោះកាំជ្រួចយុទ្ធសាស្ត្រពីនាវាមុជទឹករបស់ស.ប.បកូរ៉េ (រូបថត៖Reuters/TTXVN)
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានដកស្រង់ប្រភពព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.បកូរ៉េ (KCNA) ឲ្យដឹងថាព្យុងយ៉ាងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ បានសំដែងការប្រឆាំងជំទាស់សេចក្ដីថ្លែងការណ៍ សារព័ត៌មានរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បដែលថ្កោលទោសការបាញ់បង្ហោះកាំជ្រួចរយៈមធ្យម នាពេលថ្មីៗនេះរបស់ព្យុងយ៉ាង។ ក្រោយពីស.ប.បកូរ៉េ នាថ្ងៃទី២២ ខែមិថុនាដំណើរការបាញ់បង្ហោះកាំជ្រួចរយៈមធ្យម ដែលបានផលិតដោយ ខ្លួនឯងនោះក្រុមប្រឹក្សាសន្តិសុខបានរៀបចំកិច្ចប្រជុំបន្ទាន់ហើយចេញសេចក្ដី ថ្លែងការណ៍សារព័ត៌មាន ដែលចាត់ទុកទង្វើនេះរបស់ស.ប.បកូរ៉េ ជាអំពើរំលោភដ៏ ធ្ងន់ធ្ងរទៅលើសេចក្ដីសំរេចចិត្តរបស់អ.ស.ប ស្ដីអំពីការហាមឃាត់ព្យុងយ៉ាងអភិវឌ្ឍន៍កាំជ្រួច។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថាប្រទេសនេះរួមជាមួយអាមេរិក និងជប៉ុននាថ្ងៃទី២៤ ខែមិថុនា បានឯកភាពថានឹងបន្តសហការនិងចែករំលែកព័ត៌មានដើម្បីទប់ទល់នឹងការគំរាមកំហែងកាំជ្រួចនិងនុយក្លេអ៊ែរពីព្យុងយ៉ាង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម