នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានទទួលការ ជួយឧបត្ថម្ភពីកម្មាភិបាល បុគ្គលិកនិងនិយោជិកនៅខុទ្ទកាល័យរដ្ឋាភិបាល ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងហិរញ្ញវត្ថុ ដែលជួយឧបត្ថម្ភជនរងគ្រោះដោយទឹកជំនាន់ នៅបណ្តាខេត្តភាគ ខាងជើងវៀតណាម ដោយចំនួនទឹកប្រាក់គឺ១,៦ពាន់លានដុង។
នាពេលរសៀលថ្ងៃដដែល នៅព្រលានយន្តហោះអន្តរជាតិ Noi Bai គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការប្រឆាំងគ្រោះមហន្តរាយបាន ទទួលទំនិញជួយសង្គោ្រះចំនួន៣០តោនជូន ចំពោះជនរងគ្រោះដោយទឹក ជំនន់និងបាក់ដីបណ្តាខេត្តភាគខាងជើង ដោយ មជ្ឈមណ្ឌលសម្របសម្រួល តំបន់អាស៊ាន (AHA) ប្រគល់ជូនផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម