• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​គឺជា "គំរូ” ឆ្លុះបញ្ចាំងពីឧត្តមគតិ និងគុណតំលៃរបស់អាស៊ាន

ចាប់តាំងពីរពេលចូលជាសមាជិកអាស៊ាន កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ មក វៀតណាមកាន់តែធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយនឹងខឿនសេដ្ឋកិច្ចពិភពលោក។

ប្រឹក្សាអន្តរសភាអាស៊ានលើកទី ៤១ (AIPA) (រូបថត៖ VNA)


វៀតណាមកាន់តែក្លាយទៅជា “គំរូ” ឆ្លុះបញ្ចាំងពីឧត្តមគតិ និងគុណតំលៃ ដែលអាស៊ានអាចនាំមកជូនប្រជា ជននៃបណ្ដាប្រទេសនៅក្នុងតំបន់។ លោក Ahmad Ibrahim Almutaqqi នាយកកម្មវិធីស្រាវជ្រាវអាស៊ាននៅមជ្ឈមណ្ឌល Habibie (ឥណ្ឌូនេស៊ី) បានថ្លែងដូច្នេះទៅកាន់អ្នកយកព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាកាតា។

ជាក់ស្ដែង លោក Ahmad Ibrahim Almutaqqi បានឲ្យដឹងថា ចាប់តាំងពីរពេលចូលជាសមាជិកអាស៊ាន កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ មក វៀតណាមកាន់តែធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយនឹងខឿនសេដ្ឋកិច្ចពិភពលោក។ នាបច្ចុប្បន្ននេះ វៀតណាមបានបើកចំហមនូវពាណិជ្ជកម្មសេរី និងទំនើប ហើយជាផ្នែកដ៏សំខាន់មួយនៃខ្សែសង្វាក់តម្លៃពិភពលោក។ ទន្ទឹមនឹងនេះ លោក Ahmad Ibrahim Almutaqqi ក៏បានអះអាងថា និន្នាការនេះគឺស្រដៀងគ្នាទៅនឹងអ្វីដែលគម្រោងសមាហរណកម្មអាស៊ានកំពុងខិតខំប្រឹងប្រែងឆ្មោះទៅរក ហើយវៀតណាមកំពុងទទួលបានផលប្រយោជន៍ពីសមាហរណកម្មយ៉ាងពិតប្រាកដផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top