• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីអាវុធគីមីនៅប្រទេសស៊ីរី

សម័យប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអាវុធគីមីនៅស៊ីរី
 

នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) នៅខែមេសាឆ្នាំ ២០២១ វៀតណាមបានអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីផ្លាស់ប្តូរនិងផ្ទៀងស្តាប់របាយការណ៍របស់អគ្គលេខាធិការរងអគ្គលេខាធិការរង និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកការរំលាយសព្វវុធរបស់ អ.ស.ប និងបញ្ហាអាវុធគីមីនៅប្រទេសស៊ីរី លោកស្រី Izumi Nakamitsu ។ ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងពីគោលជំហររបស់វៀតណាម ស្តីពីការថ្កោលទោសចំពោះការប្រើប្រាស់អាវុធគីមីព្រមទាំងបានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវគោរពនិងអនុវត្តឱ្យបានពេញលេញនូវអនុសញ្ញាស្តីពីការហាមឃាត់ប្រើប្រាស់អាវុធគីមី ឆ្ពោះទៅរកការលុបបំបាត់ចោលអាវុធនេះទាំងស្រុង។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានលើកទឹកចិត្តដល់លេខាធិការដ្ឋាន OPCW និងស៊ីរី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការសន្ទនាប្រកបដោយការស្ថាបនា។ ដើម្បីសម្របសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអង្គការហាមឃាត់អាវុធគីមី (OPCW) - ស៊ីរីក្នុងការដោះស្រាយបញ្ហានៅសេសសល់ ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការនិងឯកភាព រវាងសហគមន៍អន្តរជាតិនៅក្រុមប្រឹក្សាសន្តិសុខក៏ដូចជានៅក្នុងសន្និសីទសមាជិកនៃអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី ដែលនឹងធ្វើឡើងនៅប្រទេសហូឡង់នៅចុងខែមេសានេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top