• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសង្ឃឹម ក្រុមគ្រួសារជនរងគ្រោះដោយគ្រាប់បែកនៅលីបង់នឹងស្ថិរភាពជីវភាពរស់នៅបានឆាប់បំផុត


មន្ត្រីកាកបាទក្រហមលីបង់កំពុងសង្គ្រោះស្ត្រីម្នាក់ដែលរងរបួសនាយប់ថ្ងៃទី ៤ សីហា (រូបថត៖ CNN)
 

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី  Le Thi Thu Hang បានឲ្យដឹងថា វៀតណាមមានការសោកសៅយ៉ាងខ្លាំង ដោយទទួលព័ត៌មានអំពីការផ្ទុះ កាល ពីថ្ងៃទី ៤ ខែសីហា នៅទីក្រុងបេរូត ប្រទេសលីបង់ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ ត្រូវស្លាប់និងមនុស្សរាប់ពាន់នាក់ទៀតបានរងរបួស។ វៀតណាមសូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅចំពោះរដ្ឋ រដ្ឋាភិ បាល ប្រជាជនលីបង់និងក្រុមគ្រួសារជនរងគ្រោះ ដោយសារការផ្ទុះនេះ។ វៀតណាមសង្ឃឹមថា រដ្ឋ រដ្ឋាភិបាល និងប្រជាជនលីបង់ រួមទាំងក្រុមគ្រួសារជនរងគ្រោះ នឹងជំនេះពុះពាររាល់ទុក្ខវេទនា និងការបាត់បង់នេះ ហើយស្ថេរភាពជីវភាពរស់នៅឲ្យបានឆាប់បំផុត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


បើកសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បើកសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

សម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនៅរសៀលថ្ងៃទី៣ ខែកញ្ញា នៅសាលប្រជុំតឹនត្រាវ អគាររដ្ឋសភា (ហាណូយ)។ យោងតាមផែនការ សម័យប្រជុំនេះនឹងត្រូវធ្វើឡើងជាពីរដំណាក់កាល។ ដំណាក់កាលទី១ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ (រសៀលថ្ងៃទី៣ ខែកញ្ញា និងព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦)។ ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃកន្លះ (ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦)។

Top