• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមវិភាគទានជាសម្ភារៈបរិក្ខារពេទ្យក្នុងតម្លៃចំនួន៥លានដុល្លាអាមេរិកទៅក្នុងឃ្លាំងទុកបម្រុងសម្ភារៈបរិក្ខារពេទ្យអាស៊ាន

លោកស្រី Le Thi Thu Hang ជូនដំណឹងថា ប្រទេសអាស៊ាននានានឹងចាប់ ផ្ដើមប្រើប្រាស់ថវិកាចំនួន១០,៥លានដុល្លាអាមេរិកពីមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជម្ងឺកូវីដ-១៩ ដើម្បីទិញវ៉ាក់សាំងជូនប្រទេសសមាជិក។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ baoquocte.vn)

នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសកាលពីថ្ងៃទី២១ ខែ តុលា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យ ដឹងថា នៅកិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៨និងលើកទី៣៩នៅសប្ដាហ៍ខាងមុខនេះ មេដឹកនាំតំបន់នឹងពិភាក្សាគ្នាអំពីក្របខ័ណ្ឌនៃច្រករបៀងធ្វើដំណើររបស់អាស៊ាន ហើយនឹងអនុវត្តន៍លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ក្នុងទូទាំងតំបន់ ផងដែរ។ លោកស្រី Le Thi Thu Hang ជូនដំណឹងថា ប្រទេសអាស៊ាននានានឹងចាប់ ផ្ដើមប្រើប្រាស់ថវិកាចំនួន ១០,៥លានដុល្លាអាមេរិកពីមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជម្ងឺកូវីដ-១៩ ដើម្បីទិញវ៉ាក់សាំងជូនប្រទេសសមាជិក។ ដោយមានស្មារតីម្ចាស់ការ វៀតណាមគ្រោងនឹងប្រកាសបញ្ជីសម្ភារៈបរិក្ខារពេទ្យក្នុងតម្លៃ៥លានដុល្លាអាមេរិក ដែលជាការរួមវិភាគទានរបស់ វៀតណាមទៅក្នុងឃ្លាំងទុកបម្រុងសម្ភារៈបរិក្ខារពេទ្យអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top