• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមិនអត់ឱនចំពោះបទល្មើសគ្រឿងញៀន

ប្រទេសជាសមាជិកអាស៊ាននឹងធ្វើការកែសម្រួល និងតម្រង់ទិសដៅ សំដៅបង្កើនការខិតខំប្រឹងប្រែង និងសហប្រតិបត្តិការ ដើម្បីអនុវត្តន៍រាល់វិស័យអាទិភាព ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
 

លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួង នគរបាល (រូបថត៖ VNA)


នៅព្រឹកថ្ងៃទី១៤ ខែតុលា កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីគ្រឿងញៀន លើកទី ៧ (AMMD7) បានបើកជាផ្លូវការនៅប្រទេសកម្ពុជាតាមទំរង់អនឡាញ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួង នគរបាល អញ្ជើញចូលរួមកិច្ចប្រជុំនេះពីទីក្រុងហាណូយ។

ថ្លែងមតិនៅសម័យប្រជុំពេញអង្គ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួង នគរបាលបានអះអាងថាវៀតណាមបានចែករំលែកគោលជំហររួមរបស់អាស៊ានស្ដីពីសកម្មភាពមិនអត់ឱនចំពោះគ្រឿងញៀន ហើយប្រកាន់ខ្ជាប់នូវគោលដៅដ៏យូរអង្វែង គឺ ឆ្ពោះទៅរកសហគមន៍អាស៊ានរួម ដោយគ្មានគ្រឿងញៀន។ នៅក្នុងកិច្ចប្រជុំនេះបណ្ដាប្រទេសបានធ្វើការវាយតម្លៃលើការអនុវត្តផែនការធ្វើសកម្មភាពចំនួន ២ ស្ដីពីការដោះស្រាយស្ថានការណ៍គ្រឿងញៀនក្នុងតំបន់រួមមាន៖ ការបូកសរុបពាក់កណ្តាលអាណត្តិនៃផែនការសហប្រតិបត្តិការអាស៊ាន ស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅ តំបន់ត្រីកោណមាសដំណាក់កាលឆ្នាំ ២០២០-២០២២ និងផែនការធ្វើសកម្មភាពអាស៊ានស្ដីពីកិច្ចខិតខំប្រឹងប្រែងការពារសហគមន៍ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដំណាក់កាលឆ្នាំ ២០១៦-២០២៥ ។ ដោយផ្អែកលើលទ្ធផលនៃរបាយការណ៍វាយតម្លៃនេះ ប្រទេសជាសមាជិកអាស៊ាននឹងធ្វើការកែសម្រួល និងតម្រង់ទិសដៅ សំដៅបង្កើនការខិតខំប្រឹងប្រែង និងសហប្រតិបត្តិការ ដើម្បីអនុវត្តន៍រាល់វិស័យអាទិភាព ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យសមស្របជាមួយស្ថានការណ៍ជាក់ស្ដែងរបស់តំបន់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top