• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមពង្រឹងថែមទៀតទំនាក់ទំនងការទូតរជាមួយចិន ឥណ្ឌានិងម៉ារ៉ុក

នារសៀលថ្ងៃទី ១៦ ខែមេសា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា Subrahmanyam Jaishankar។
 

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son


នៅក្នុងកិច្ចសន្ទនានេះ រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពរក្សារាល់យន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ជាប្រចាំ សម្របសម្រួលរៀបចំសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូតនៅឆ្នាំ ២០២២ និងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ - ការពារជាតិ រួមទាំងខិតខំសម្រេចគោលដៅពាណិជ្ជកម្មឱ្យបាន ១៥ ពាន់លានដុល្លារអាមេរិក។ លោករដ្ឋមន្រ្តី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌា ក៏ដូចជា គាំទ្រគោលជំហរយ៉ាងខ្ជាប់ខ្ជួនរបស់ឥណ្ឌាលើបញ្ហាសមុទ្រខាងកើត និងបានកោតសរសើរលើតួនាទីរបស់ឥណ្ឌានៅឯវេទិកាតំបន់និងអន្តរជាតិ ជាពិសេសនៅក្នុងភាពជាដៃគូអាស៊ាន - ឥណ្ឌារួមទាំងក្នុងអង្គការសហប្រជាជាតិ។

នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេស ចិនលោក Wang Yi។ នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Bui Thanh Son បានអះអាងថា ការរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ត្រូវបានវៀតណាមកំណត់ថាជាអាទិភាពចម្បងក្នុងចំណោមអាទិភាពនៃគោលនយោបាយការបរទេសរបស់វៀតណាម។ ចំណែកឯទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេស ចិន លោក Wang Yi  បានអះអាងថា បក្សនិងរដ្ឋាភិបាលចិនតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់ភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាព បន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូនៅកម្រិតខ្ពស់និងគ្រប់ជាន់ថ្នាក់ ជាពិសេស នាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគឆ្ពោះទៅរកកំណើនគួរឱ្យកត់សម្គាល់និងមានតម្លាភាព ក៏ដូចជារក្សាការផ្លាស់ប្តូរលើបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ផ្លាស់ប្តូរមតិលើបញ្ហាសមុទ្រ ភាគីទាំងពីរបានឯកភាពគ្នាបន្តលើកកម្ពស់តួនាទីនៃយន្តការចរចាបច្ចុប្បន្ន។ លោករដ្ឋមន្រ្តី Bui Thanh Son បានស្នើឱ្យភាគីទាំងពីរ ផ្លាស់ប្តូរនិងដោះស្រាយការខ្វែងគំនិតគ្នាក្នុងស្មារតីគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក តាមកិច្ចព្រមព្រៀងនិងការយោគយល់គ្នារវាងភាគីទាំងពីរនិងច្បាប់អន្តរជាតិ ក្នុងនោះមានទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដោយរួមជាមួយអាស៊ានសម្រេចបានវឌ្ឍនភាពវិជ្ជមានលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Nasser Bourita រដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្រ្វិកនិងម៉ារ៉ុកនៅបរទេស រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយម៉ារ៉ុក។ លោករដ្ឋមន្រ្តី Nasser Bourita បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រដល់វៀតណាមក្នុងការបង្កើតភាពជាដៃគូជាមួយសហភាពអាហ្រ្វិក (AU) ព្រមទាំងចាត់ទុកវៀតណាម ជាច្រកផ្លូវសម្រាប់ម៉ារ៉ុកបើកទូលាយទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាស៊ីផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សា និងជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ភាពបត់បែន ការសម្របខ្លួន ការពង្រឹងធនធានផ្ទៃក្នុង និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន។

Top