• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រកាសលទ្ធផលនៃការជម្រឿនប្រមូលព័ត៌មានសេដ្ឋកិច្ចសង្គមស្ដីពីជនជាតិភាគតិចទាំង៥៣


 ទិដ្ឋភាពនៃសន្និសីទប្រកាសលទ្ធផលនៃការជម្រឿនប្រមូលព័ត៌មានស្ដីពីជនជាតិភាគតិចទាំង៥៣នៅវៀតណាម។ (រូបថត៖ TTXVN)
 

នារសៀល​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងហាណូយ គណៈកម្មាធិការជន ជាតិបាន​សហការ​ជាមួយ​អគ្គនាយ​កដ្ឋានស្ថិតិ រៀបចំសន្និសីទប្រកាសលទ្ធ ផលនៃការជម្រឿនប្រមូល​ព័ត៌មាន​ស្ដីពី​ស្ថាន​ភាព​សេដ្ឋកិច្ច​សង្គម​របស់ ជនជាតិភាគតិចទាំង៥៣ក្នុងឆ្នាំ២០១៩។ នេះជាការជម្រឿនប្រមូលព័ត៌ មានលើកទី២ស្ដីពី​ស្ថាន​ភាព​សេដ្ឋកិច្ច​សង្គមរបស់ជនជាតិភាគតិចទាំង៥៣ ដោយមានអត្ថន័យដ៏សំខាន់​ក្នុងការ​តាក់​តែង​គោល​នយោបាយ​អភិវឌ្ឍសេដ្ឋកិច្ច​សង្គម សម្រាប់បណ្ដាជនជាតិភាគតិ​ចដំណាក់​កាលឆ្នាំ២០២០- ២០២៥ និង​ឆ្នាំ​ក្រោយ​ៗ​។
 
លទ្ធផល​នៃការជម្រឿនប្រមូលព័ត៌មានឆ្នាំ២០១៩នេះ បានសរឲ្យ ឃើញថា​ស្ថាន​ភាព​សេដ្ឋកិច្ច​សង្គម​របស់​ជន​ជាតិ​ភាគ​តិចទាំង៥៣នៅ ប្រទេសវៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់បើប្រៀប ធៀបនឹង លទ្ធផល​នៃការ​ជម្រឿន​កាលពី៤ឆ្នាំមុននេះ។ ក្នុងចំនួនប្រជាជនសរុប ទាំង៩២,៦ លាននាក់ ចំនួនជនជាតិភាគ​តិចមាន​១៤,១​លាននាក់ ស្មើនឹង ១៤,៧%។ ចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៩ ចំនួនជនជាតិភាគតិចបានកើន ជិត១,៩លាន​នាក់។
 
ក៏អញ្ជើញចូល​រួមពិធីនេះដែរ លោកស្រី Sitara Syed អនុប្រធានក្រុម បេសកកម្មរបស់ UNDP ប្រចាំនៅវៀត​ណាម​បាន​វាយតម្លៃថា៖ “យើងខ្ញុំមាន​ក្ដីសប្បាយយ៉ាង​ក្រៃលែង​ដោយសារលទ្ធផលនៃការជម្រឿន​ប្រមូល​ព័ត៌មាន​​លើកនេះបានសរឲ្យឃើញថា ប្រាក់ចំណូលនៃតំបន់ ជនជាតិភាគតិចកាន់តែប្រសើរឡើង ហើយការ​អភិក្រម​នឹង​សេវាកម្ម​ក៏ត្រូវ បានកែលម្អគួរ​ឲ្យកត់សម្គាល់ផង​ដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top