• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាមិនឱ្យកើតមានវិបត្តិសេដ្ឋកិច្ចនិងសុខាភិបាលឡើយ

នៅព្រឹកថ្ងៃទី ១៥ ខែសីហា លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សាលើការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅតាមខេត្ត ក្រុងនានា ដែលកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសង្គមតាមសារាចរលេខ ១៦។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា ក្នុងការអនុវត្តវិធានការរក្សាគម្លាតសង្គមនារយៈពេលកម្លងទៅ។ ដោយមានកិច្ចខិតខំប្រឹងប្រែងទាំងនេះវៀតណាមសម្រេចបានលទ្ធផលវិជ្ជមានជាជំហានដំបូងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ យោងតាមលោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតគឺមិនធ្លាប់មានតាំងពីមុនមកឡើយ ដូច្នេះយើងត្រូវអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺផង និងដកបទពិសោធន៍ផង។ លោកនាយករដ្ឋមន្រ្តីបានលើកសំណើរថាចាំបាច់ត្រូវដាក់ចេញផែនការ គោលដៅ និងវិធានការ ដើម្បីសម្រេចការងារ ហើយប្តេជ្ញាមិនឱ្យវិបត្តិសេដ្ឋកិច្ចនិងសុខាភិបាលកើតមានឡើយ។

ក្នុងកាលៈទេសៈដែលមិនទាន់មានវ៉ាក់សាំង និងថ្នាំព្យាបាលអ្នកជំងឺនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិធានការរក្សាគម្លាតសង្គមត្រូវតែអនុវត្តឱ្យបានហ្មត់ចត់ ព្រោះថាការឆ្លងជំងឺបានកើតមានរវាងមនុស្សទៅមនុស្ស ដូច្នេះត្រូវកាត់ផ្ដាច់ខ្សែចម្លងចេញ ពីសហគមន៍តាមរយៈវិធានការធ្វើតេស្តរកជំងឺ។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមូលដ្ឋានបានរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា នារយៈពេលខាងមុខ ទីក្រុងហូជីមិញនិងខេត្តក្រុងភាគខាងត្បូងចាំបាច់ត្រូវបន្តអនុវត្តវិធានការបង្ការនិងគ្រប់គ្រងការរាតត្បាតនៅកម្រិតខ្ពស់បំផុត ធានាការកាត់ផ្ដាច់ខ្សែចម្លងឲ្យបានហ្មត់ចត់ ព្រមទាំងលើកកម្ពស់ការព្យាបាលជូនអ្នកជំងឺផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top