វៀតណាមបង្កើតបរិយាកាសវិនិយោគ អាជីវកម្មស្ថិរភាពនិងបើកទូលាយសំរាប់វិនិយោគិនបរទេស
នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនា ជាមួយលោក Yoji Sato នាយកសម្ព័ន្ធក្រុមហ៊ុន Sojitz (ជប៉ុន) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅក្នុងជំនួបប្រធានរដ្ឋ លោក Tran Dai Quang មានគោលបំណងថា៖ នាពេលខាងមុខនេះបណ្ដាអង្គភាពអាជីវកម្មជប៉ុន នឹងបង្កើនវិនិយោគនៅវៀតណាម។ ប្រធានរដ្ឋក៏បានអះអាងថា៖ វៀតណាមនឹងបន្តសុក្រិតក្របខ័ណ្ឌគតិយុត្តិ គោលនយោបាយ ដើម្បីបង្កើតបរិយាកាសវិនិយោគអាជីវកម្មស្ថិរភាព និងបើកទូលាយថែមទៀត សំរាប់វិនិយោគិនបរទេស ដែលក្នុងនោះមានបណ្ដាអង្គភាពអាជីវកម្មជប៉ុនផង។ រីឯនាយកសម្ព័ន្ធក្រុមហ៊ុន Sojitz លោក Yoji Sato បានសង្កត់ធ្ងន់ថា៖ គោលនយោបាយរបស់ក្រុមហ៊ុន Sojitz គឺយកវៀតណាមជាមជ្ឈមណ្ឌល របស់សកម្មភាពទាំងឡាយក្នុងតំបន់ និងបង្ហាញនូវការប្តេជ្ញាចិត្តបើកទូលាយសកម្មភាពវិនិយោគនៅវៀតណាម។ លោក Yoji Sato មានគោលបំណងថា៖ បន្តទទួលបានកិច្ចសហប្រតិបត្តិការការ ជួយឧបត្ថម្ភពីស្ថាប័នទាក់ទិននានា របស់វៀតណាម ដើម្បីសម្ព័ន្ធក្រុមហ៊ុនវិនិយោគប្រកបដោយប្រសិទ្ធិភាពនៅវៀតណាម តាមនោះជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ កាន់តែអភិវឌ្ឍន៍និងស៊ីជំរៅ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម