• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងខិតខំប្រឹងប្រែងជំរុញការសម្រេច COC

ទស្សនៈរបស់វៀតណាមគឺច្បាស់លាស់និងឥតងាករេ។ វៀតណាមនឹងសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ជំរុញយ៉ាងសកម្មដើម្បីសម្រេចឲ្យបាន COC មួយ ដ៏ជាក់ស្ដែងនិងមានប្រសិទ្ធភាព។

លោកឯក អគ្គរដ្ឋទូត Nguyen Hong Thao សមាជិកនៃ គណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) អាណត្តិ២០២៣-២០២៧។ (រូបថត៖ VOV5)

ចែករំលែកជាមួយអ្នកសារព័ត៌ មាន VOV ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ២០២១ លោកឯក អគ្គរដ្ឋទូត Nguyen Hong Thao ដែលទើបតែបានជាប់ឆ្នោតឡើងវិញជាសមាជិកនៃ គណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) អាណត្តិ២០២៣-២០២៧ បានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងរួម ជាមួយស្ថាប័នសមត្ថកិច្ចក្នុងប្រទេស ជំរុញការសម្រេចក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC)។ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao មានប្រសាសន៍ថា៖

“ទស្សនៈរបស់វៀតណាមគឺច្បាស់លាស់និងឥតងាករេ។ វៀតណាមនឹងសហ ប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ជំរុញយ៉ាងសកម្មដើម្បីសម្រេចឲ្យបាន COC មួយ ដ៏ជាក់ស្ដែងនិងមានប្រសិទ្ធភាព។ COC ជាក្របខ័ណ្ឌគោលការណ៍ មិនមែនជាបញ្ហា ជាក់លាក់ទេ។ ក៏ដូចនឹង UNCLOS ឆ្នាំ១៩៨២ ជាធម្មនុញ្ញមហាសាគរដែលសម្រប សម្រួលសកម្មភាពទាំងអស់នៅសមុទ្រ។ ប្រសិនបើសម្រេចបាន COC មជ្ឈភាពរបស់ អាស៊ាននឹងត្រូវបានលើកកំពស់ ជាពិសេសគឺក្នុងបរិបទដែលប្រទេសជាច្រើនកំពុង បង្កើតឡើងសម្ព័ន្ធភាពថ្មីៗដូចជា QUAD ឬ AUKUS”។

លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ក៏បានសម្ដែងក្ដីកិត្តិយសនិងមោទនភាពនៅ ពេលដែលលោកជាតំណាងវៀតណាមដំបូងបំផុតចូលរួមក្នុងស្ថាប័នច្បាប់អន្តរជាតិរបស់អ.ស.ប។ តាមរយៈការងារនៃគណៈកម្មាធិការច្បាប់អន្តរជាតិ រូបលោកឯកអគ្គរដ្ឋទូតនិយាយដោយ ឡែក និងប្រទេសវៀតណាមនិយាយរួម នឹងខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការកសាង ស្ដង់ដាររួមនៃច្បាប់អន្តរជាតិ ក្នុងនោះមានការគោរពនិងដោះស្រាយដោយសន្តិវិធីចំពោះជម្លោះ នានានៅសមុទ្រខាងកើតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី៖ ពន្លឿនការផ្លាស់ប្តូរឌីជីថល - បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មី

វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី៖ ពន្លឿនការផ្លាស់ប្តូរឌីជីថល - បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មី

នាព្រឹកថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងហាណូយ វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី (Vietnam - Asia DX Summit) ឆ្នាំ ២០២៦បានបើកសម័យប្រជុំពេញអង្គដោយប្រធានបទ «ការបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនពីរខ្ទង់»។

Top