
ទិដ្ឋភាពនៃ "ទិវាវិទ្យាសាស្ត្រអាល្លឺម៉ង់" (រូបថត៖TTXVN)
នាថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានសហការជាមួយក្រសួងស្រាវជ្រាវនិងអប់រំអាល្លឺម៉ង់រៀបចំព្រឹត្តិការណ៍ “ទិវាវិទ្យាសាស្ត្រអាល្លឺម៉ង់” នៅទីក្រុងហូជីមិញ ក្នុងឱកាសរំលឹកខួបរយៈពេល២០ឆ្នាំកិច្ចសហប្រតិបតិ្តការវិទ្យាសាស្ត្របច្ចេកវិទ្យារវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Tran Quoc Khanh ឲ្យដឹងថា នេះជាឱកាសដើម្បីអ្នកវិទ្យាសាស្ត្រវៀតណាមទទួលយកព័ត៌មាស្ដីអំពីវិទ្យាសាស្ត្រថ្មី អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូ អាល្លឺម៉ង់៕
តាម VOV5-វិទ្យុសម្លេងវៀតណាម