• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមមហោស្រពវប្បធម៌ និងម្ហូបអាហារអាស៊ីនៅ អេហ្ស៊ីប


 មហោស្រពវប្បធម៌ និងម្ហូបអាហារអាស៊ីនៅអេហ្ស៊ីប

 នាថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ សមាគមភរិយាការទូតអាស៊ីប្រចាំ នៅទីក្រុងគែរប្រទេសអេហ្ស៊ីពបានរៀបចំ មហោ​ស្រព​វប្បធម៌ ម្ហូបអាហារ និងគ្រឿង សិប្បកម្ម​ វិចិត្រសិល្បៈអាស៊ី។ 
​ 
នេះ​គឺជាសកម្មភាពប្រចាំឆ្នាំរបស់ភរិយាកាទូតអាស៊ីប្រចាំនៅទីក្រុងគែរ សំដៅបង្កើនការជួប្រាស្រ័យវប្បធម៌ និង​ជាជំរុញចំណងសាមគ្គីភាពរវាងបណ្ដាប្រទេស ក៏ដូចជា​រៃអង្គាស​ទឹក​ប្រាក់​សម្រាប់​មូល​និធិ​សប្បុរស​ធម៌​នៅ​អេហ្ស៊ីប​ផង​ដែរ​។
 
មហោស្រព​វប្បធម៌ ឆ្នាំនេះ មានសកម្មភាពសម្បូរបែប និងគួឲ្យទាក់ទាញជាច្រើន ដោយមាន​ស្តង់​តាំ​ង​បង្ហាញ​ម្ហូបអាហារ​ និងគ្រឿង សិប្បកម្ម វិចិត្រសិល្បៈ ចំនួន​ ១០០។ ស្តង់ទំនិញរបស់វៀតណាម​ បានតាំងបង្ហាញ​គ្រឿង សិប្បកម្ម​ វិចិត្រសិល្បៈ​ ដួន និងម្ហូបវៀតណា​ម ​ដោយ​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​របស់ភ្ញៀវ​អន្តរជាតិ​ជាច្រើន​កុះករផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមប្តេជ្ញាបន្តចូលរួមចំណែកក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់

វៀតណាមប្តេជ្ញាបន្តចូលរួមចំណែកក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់

នៅរសៀលថ្ងៃទី ៣០​ ខែកញ្ញា នៅទីក្រុងហាណូយ ដោយទទួលជួបប្រធានគណៈប្រតិភូមកពី​បណ្តាប្រទេសអាស៊ាន ដែលចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអនុវត្តច្បាប់នៃបណ្តាប្រទេស​​អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជន​ល្មើស​រត់គេចខ្លួន នាយករដ្ឋមន្ត្រីវៀតណាម លោក ឡឹ មិញហ៊ឹង បានបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តែងតែជាអាទិភាពយុទ្ធសាស្ត្រនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ជា​ខ្សែក្រវ៉ាត់សន្តិសុខ និងជាលំហអភិវឌ្ឍន៍ដ៏សំខាន់និងជាពិសេសសម្រាប់វៀតណាម។

Top