• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមក្នុង “សេចក្តីអំពាវនាវឱ្យមានសកម្មភាពផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចជូនស្ត្រី”

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៣ ខែតុលាបានតាងនាមប្រទេសវៀតណាម អញ្ជើញចុះហត្ថលេខាលើ“សេចក្តីអំពាវនាវឱ្យមានសកម្មភាពផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចជូនស្ត្រី» ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក។
 

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ


ថ្លែងក្នុងពិធីនេះលោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា  វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សមភាពយេនឌ័រធានានិងផ្តល់សិទ្ធិអំណាចដល់ស្ត្រី ព្រមទាំងសន្យាអនុវត្តនិងរួមបញ្ចូលឲ្យបានគ្រប់គ្រាន់នូវខ្លឹមសារនេះក្នុងថ្នាក់ជាតិ តំបន់និងអន្តរជាតិផងដែរ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy  ក៏បានបញ្ជាក់ថា វៀតណាមចូលរួមក្នុងការអំពាវនាវនេះនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច ព្រមទាំងអះអាងអំពីតួនាទីសំខាន់របស់ស្ត្រីក្នុងស្ថិរភាពនិងវិបុលភាពនៃសេដ្ឋកិច្ចពិភព លោក ជាពិសេសក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 ផងដែរ ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បារាំង - វៀតណាម ជំរុញ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

កាលពីថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង វិមានប្រធានាធិបតីបារាំង (វិមានអេលីសេ) បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹង​អំពីដំណើរទស្សនកិច្ច​ជាផ្លូ​វការទៅកាន់សាធារណរដ្ឋបារាំង របស់​អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម លោក តូ ឡឹម។

Top