• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមនានា ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ពេញលេញចំពោះបញ្ហាប៉ាឡេស្ទីន

នាថ្ងៃទី ២៦ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពតំបន់មជ្ឈឹមបូព៌ា រួមមានបញ្ហាប្រទេសប៉ាឡេស្ទីនផងដែរ។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Minh Khoi  (រូបថត៖ VNA)


ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Minh Khoi បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌ និងស្ថានភាពអំពើហឹង្សានៅតែបន្តកើតមានឡើង ដោយសំដៅទៅលើជនស៊ីវិល ជាពិសេសគឺស្ត្រីនិងកុមារនៅតំបន់ហ្គាហ្សានិងតំបន់ដែនដីផ្សេងៗទៀតដែលត្រូវបានប៉ាឡេស្ទីនកាន់កាប់ផងដែរ។

លោក Dang Minh Khoi ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយដល់ប្រជាជនប៉ាឡេស្ទីនក្នុងគ្រប់ទម្រង់ ដើម្បីជំនះពុះពារលើបញ្ហាវិបត្តិពហុវិស័យនេះ ដោយផ្តល់អាទិភាពដល់ជំនួយមនុស្សធម៌សម្រាប់ក្រុមដែលងាយ ជួបការលំបាក ព្រមទាំងបង្កើនថវិកាសម្រាប់ស្ថាប័នផ្តល់ជំនួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅជិតបូព៌ា (UNRWA) ក៏ដូចជាអំពាវ នាវឱ្យភាគីនានាគួរឲ្យអត់ធ្មត់ កាត់បន្ថយភាពតានតឹង និងបញ្ឈប់រាល់អំពើហឹង្សា ដើម្បីផលប្រយោជន៍របស់ជនស៊ីវិលផងដែរ។

លើសពីនេះទៅទៀតលោក  Dang Minh Khoi បានអះអាងទៀតថាវៀតណាមគាំទ្ររាល់ការខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមនានាដើម្បីសម្រេចបាននូវដំណោះស្រាយពេញលេញ យុត្តិធម៌និងយូរអង្វែងសម្រាប់បញ្ហាប៉ាឡេស្ទីន ដោយឈរលើគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិនិងសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខនិងរបស់អង្គការសហប្រជាជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top