• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Pham Binh Minh ទទួលជួបសន្ទនាជាមួយគណៈកម្មាធិការយោធាសហភាពអឺរ៉ុប


លោក Pham Binh Minh ទទួលជួបសន្ទនាជាមួយគណៈកម្មាធិការយោធាសហភាពអឺរ៉ុប

នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ លោក Michail Kostarakos ប្រធាន គណៈ​កម្មាធិការ​យោធាសហភាពអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Pham Binh Minh បានអះអាងថា វៀតណាមកំពុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងខ្លាំងក្លា និងគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សន្តិសុខ និងការពារជាតិ។

លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរនាពេលខាងមុខ គប្បីបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ បង្កើនការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍លើគ្រប់វិស័យដែលភាគីទាំង​ពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យដូចជា៖ ហ្វឹកហ្វឺនបណ្ដុះបណ្ដាល សន្តិសុខ អ៊ីនធឺណិត បច្ចេកវិទ្យាព័ត៌មាន និងរក្សាសន្តិភាពអង្គការ​សហប្រជាជាតិ​ ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top