• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជូនអំណោយដល់បណ្ដាគ្រួសារក្រីក្រនៅទីក្រុងដាណាំង

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យថ្នាក់ដឹកនាំទីក្រុងដាណាំង បន្តធ្វើការពិនិត្យឡើងវិញចំពោះមុខសញ្ញានានាក្នុងតំបន់ ជាពិសេសគឺគ្រួសារដែលជួបការលំបាក គ្រួសារគាំពារដោយ គោលនយោបាយ ជនចាស់ជរាគ្មានទីបង្អែក ដើម្បីផ្ដល់ជំនួយដោយទាន់ពេលវេលា ធានាឲ្យប្រជាជនទាំងអស់លើភូមិសាស្ត្រទីក្រុងទទួលអំណរបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយនិងសុវត្ថិភាព។
 

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី១៦ ខែមករា តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយបុណ្យតេតដល់តំណាងគ្រួសារក្រីក្រ គ្រួសារដែលជួបការលំបាកដោយសារតែផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជម្ងឺរាតត្បាតកូវីដ-១៩ កម្មករ ពលករ និងជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin នៅលើភូមិសាស្ត្រទីក្រុងដាណាំង។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បុណ្យតេតប្រពៃណី គឺជាលក្ខណៈវប្បធម៌មួយដែលបានដិតជាប់ក្នុងគ្រួសារជនជាតិវៀតណាមនីមួយៗ។ បក្ស រដ្ឋបានបញ្ជាដឹកនាំឲ្យបណ្ដាក្រសួង ស្ថាប័ន ខេត្ត ក្រុងអនុវត្តន៍វិធានការជាច្រើនដើម្បីជួយប្រជាជនទទួលអំណរបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយនិងសុវត្ថិភាព។ រួមជាមួយប្រភពធនធានពីមជ្ឈឹម ខេត្ត ក្រុងទាំងអស់ក្នុងទូទាំងប្រទេសក៏បានត្រៀមរៀបចំថវិកាផ្ទាល់ខ្លួនដើម្បីជួយឧបត្ថម្ភ ប្រជាជនក្នុងឱកាសបុណ្យតេតប្រពៃណី។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យថ្នាក់ដឹកនាំទីក្រុងដាណាំង បន្តធ្វើការពិនិត្យឡើងវិញចំពោះមុខសញ្ញានានាក្នុងតំបន់ ជាពិសេសគឺគ្រួសារដែលជួបការលំបាក គ្រួសារគាំពារដោយគោលនយោបាយ ជនចាស់ជរាគ្មានទីបង្អែក ដើម្បីផ្ដល់ជំនួយដោយទាន់ពេលវេលា ធានាឲ្យប្រជាជនទាំងអស់លើភូមិសាស្ត្រទីក្រុងទទួលអំណរបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយនិងសុវត្ថិភាព ជាពិសេសត្រូវតែផ្ដោតការយកចិត្តទុកដាក់ដល់ការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺរាតត្បាតកូវីដ-១៩។

លោកប្រធានរដ្ឋមានគោលបំណងថា រដ្ឋបាលនិងប្រជាជនទីក្រុងដាំណាងនឹងបន្តខិតខំប្រឹងប្រែង ឈានដល់សមិទ្ធផលថ្មីៗលើគ្រប់វិស័យ ព្រមទាំងកសាងទីក្រុងដាណាំងឲ្យកាន់តែ “សម្បូររុងរឿង ស្រស់ស្អាត សុខសាន្តត្រាណ អារិយ្យធម៌និងទំនើប”ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសជប៉ុន នាថ្ងៃទី ២៣ ឧសភា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នៅទីក្រុងតូក្យូ។

Top