• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)៖ ការងារ​ព័ត៌មាន​ការបរទេស​បង្កើត​ជាកម្លាំង​រួម លើក​កម្ពស់​ទំនុក​ចិត្ត​ គោល​ជំហរ​ប្រទេសវៀត​ណាម​លើឆាក​អន្តរជាតិ​

ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០១៩ គណៈកម្មការ​​ឃោសនា​មជ្ឈិម​ គណៈកម្មការ​​​ណែនាំ​ការងារ​ព័ត៌មានការបរ​ទេស​​​មជ្ឈិម​​ សហការ​ជាមួយ​នឹង​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ និង អង្គភាព​ពាក់​ព័ន្ធ​រៀប​ចំ​ពិធីប្រគល់​រង្វាន់​ទូទាំងប្រទេស ​ស្តីពី​ព័ត៌មាន​ការបរទេស​ឆ្នាំ​២០១៨ អញ្ជើញ​​ចូល​រួម​មាន​សមមិត្ត​ ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) សមាជិក​ការិយាល័យ​នយោបាយ​ នាយករដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​ និង​ សមមិត្ត ​​វ៉ វ៉ាន់​ធឿង​ (Vo Van Thuong) សមាជិក​​​ការិយាល័យ​​​នយោបាយ​ លេខាធិការ​​មជ្ឈិមបក្ស​ ប្រធាន​គណៈ​កម្មាធិការ​​ឃោសនា​មជ្ឈិម​​ ប្រធាន​​គណៈ​កម្មការ​ណែនាំ​ការងារ​​ព័ត៌មាន​​ការបរទេស​ រួមនឹង​​​ថ្នាក់ដឹក​នាំ​គណៈ​កម្មាធិការ​​ ក្រសួង ផ្នែក​មជ្ឈិម​។ គណៈ​ប្រតិភូ​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ កាសែត​ បោះ​ពុម្ព​ រួម​និង​អ្នក​និពន្ធ​មាន​ស្នាដៃ​ ទទួល​បាន​រង្វាន់​។ គណៈ​កម្មការ​រៀប​ចំ​បាន​ជ្រើស​ចេញ​​កៅសិប​ស្នាដៃ​ឆ្នើម​ ដើម្បី​​​លើ​ក​កិត្តិយស​​នៅ​ពិធី​ប្រគល់​​រង្វាន់​ទូទាំងប្រទេស​ ស្តីពី​ព័ត៌មាន​ការ​បរទេស​​​ឆ្នាំ​២០១៨ រួម​មាន​រង្វាន់​លេខមួយ ​៨​រង្វាន់​ រង្វាន់​លេខ​ពីរ​ ១៧រង្វាន់ រង្វាន់​លេខ​បី​ ២៥រង្វាន់ និង រង្វាន់​លើកទឹក​ចិត្ត​៤០​រង្វាន់​។​


លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) និង សមមិត្ត​វ៉ វ៉ាន់​ធឿង​ (Vo Van Thuong) សមាជិក​ការិយាល័យ​នយោបាយ​ លេខាធិការបក្ស ប្រធាន​គណៈ​កម្មាធិការ​ឃោសនា​មជ្ឈិម​ ប្រគល់​រង្វាន់​លេខ​មួយ​ជូន​​​អ្នកនិពន្ធ​ជាប់​រង្វាន់​។ រូបថត៖ ថាញ​ដាត​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


សមាជិក​មជ្ឈិម​បក្ស ប្រធាន​សមាគម​អ្នក​កាសែត​វៀតណាម​ ធ្វឹន​ហូវ​ (Thuan Huu) និង សមាជិក​មជ្ឈិមបក្ស​ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​ និង សារគមនាគមន៍​ ង្វៀន​ ម៉ាញ​ហុង (Nguyen Manh Hung) ប្រគល់រង្វាន់​លេខ​ពីរ​ជូន​​​អ្នក​និពន្ធ​​ជាប់​រង្វាន់​។ រូបថត៖​មិញ​ក្វៀក​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 សមាជិក​មជ្ឈិម​បក្ស អគ្គនាយក​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ង្វៀន​ ឌឹក​ឡើយ (Nguyen Duc Loi) ប្រគល់​រង្វាន់​ជូន​អ្នកនិពន្ធ​ជាប់​រង្វាន់​។ រូបថត៖ មិញ​ក្វៀត​-​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

 

 រង្វាន់​ឆ្នាំ​២០១៨ ទាក់ទាញ​ការយក​ចិត្តទុកដាក់​នៃ​ស្នាដៃ ​ប្រហែល​១.០០០​ស្នាដៃ​ ដោយ​មាន​១៣ភាសា​នៃ​៨​រូបភាព​ រួម​​មាន៖​ (១)​​​​​​កាសែត​បោះ​ពុម្ព​ភាសាវៀតណាម​ (២)​កាសែត​អេឡិចត្រូនិក​វៀតណាម​ (៣)កាសែត​បោះពុម្ព​ភាសា​​បរទេស​ (៤)កាសែត​អេឡិច​ត្រូនិកភាសាបរទេស​ (៥)ផ្សាយ​សំឡេង​ (៦)ទូរទស្សន៍​ (៧)រូបថត និង (៨)សៀវ​ភៅ​។​​ អ្នក​និពន្ធ ក្រុម​អ្នក​និពន្ធ​​ទាំងឡាយ​ មកពី​ស្ថាប័ន​កាសែត​មជ្ឈិម​ មូលដ្ឋាន ជាង​១៣០​ស្ថាប័ន ​និង រោង​​បោះពុម្ពទាំង​១២​​លើ​ទូទាំងប្រទេស​ អ្នក​ឯកទេស​ អ្នក​យក​ព័ត៌មាន​​កាសែត​បរទេស​ និង ជនជាតិវៀតណាម​​នៅ​បរទេស​។

ទន្ទឹម​នោះ​ស្នាដៃ​គុណភាព​នៃ​ស្ថាប័ន​កាសែត​​ បោះ​ពុម្ព​ធំ​ នៅ​មជ្ឈិម​​​ដូចជា​ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ប៉ុស្តិ៍​ទូរទស្សន៍​វៀតណាម ប៉ុស្តិ៍​វិទ្យុ​សំឡេង​វៀតណាម​ កាសែត​ប្រជាជន​ កាសែត​កងទ័ព​ប្រជាជន​​ ​គុណភាព​ស្នាដៃ​​ស្ថាប័ន​កាសែត​ បោះពុម្ព​ នៃ​​​​​ផ្នែក​ មូលដ្ឋាន ជាមួយនឹង​​គំហើញ​​ជាក់​ស្តែង​ក៏បាន​លើកកម្ពស់​។ ឆ្លុះ​បញ្ចាំង​លក្ខណៈ​សកម្មភាព​​ការបរទេ​ស ​លក្ខណៈ​ពិសេស​ដោយឡែក​នៃ​មូលដ្ឋាន ចេញ​ទៅ​​ពិភពលោក​ខាងក្រៅ​​​។ ពិសេស​​រង្វាន់​​ក៏​ទាក់ទាញ​ការ​​ចូល​រួម ​នៃ​អ្នក​និពន្ធ ក្រុម​អ្នក​និពន្ធ​​ចំនួន​​៣០​ ជា​ជនជាតិ​បរទេស និង ជនជាតិ​វៀតណាម​​នៅ​បរទេស​ដូចជា​ Yuri A.Denisovich អ្នក​យក​ព័ត៌មាន​​​​នៅ​​ទីភ្នាក់​ងារសារ​ព័ត៌មាន​ TASS (រុស្ស៊ី​) ប្រចាំ​នៅ​​វៀតណាម​។ Youngkyu Min អ្នក​យក​ព័ត៌មាន​នៅ​ទីភ្នាក់ងារសារព័ត៌មាន ​Yonhap (កូរ៉េខាង​ត្បូង​)​។ Sh.Batbold - D.Sainbayar អ្នក​យក​ព័ត៌មាននៅ​ទីភ្នាក់ងារសារព័ត៌មាន​ម៉ុងហ្គោលី​ ប្រចាំនៅវៀតណាម​។ អ្នកកាសែត​ Mariela Valenzuela Pérez, Alberto Salazar (គុយ​បា)។ ប្រធានគណៈកម្មការ​​សាមគ្គី​ឥណ្ឌា​ - ​វៀតណាម​ Geetesh Sharma ជាដើម​។​
 
ក្នុង​ចំណោម​ស្នាដៃ​​ ដែល​ទទួលបាន​រង្វាន់ ​អាច​និយាយ​ដល់​ស្នាដៃ​៖ នាំ​ទំនិញ​​កសិផល​​ចេញ​ទៅ​ពិភពលោក​ សាសនា​រួមដំណើរ​នឹង​ជនជាតិ​ (កាសែត​​បោះពុម្ព​)។ ពួក​គាត់​​ពលី​ជីវិត​ជូន​ទឹក​ដីមិត្ត​រស់សា​ឡើង​​វិញ​​ កងទ័ព​អ៊ំហូ​​ក្នុង​បេសសកម្ម​​រក្សា​សន្តិភាព​ ​នៃ​អង្គការ​សហប្រជា​ជាតិ​ (កាសែត​អេឡិច​ត្រូ​និក)។ វៀតណាម​​បង្វែ​ខ្លួន​​ដើម្បី​មិន​​រំលង​​នាវា​​៤.០ ​(ផ្សាយ​សំឡេង​)។ ថ្ងៃវិលត្រឡប់​៖ ដើម​កំណើរ​​នៃ​​ការ​នឹក​​រលឹក​ (ទូរទស្សន៍​)។ កម្លាំង​សាមគ្គី​ និង ទឹក​ចិត្ត​មិត្ត​ភាព​វៀតណាម - ​គុយ​បា (រូបថត)។ ​ហាណូយ​​លើ​វិថី​អភិវឌ្ឍន៍​ (សៀវ​​ភៅ​​រូបភាព​) ​ជាដើម​។​

ថ្លែង​សុន្ទរកថា​នៅ​ពិធី​ប្រគល់​រង្វាន់​ សមាជិក​ការិយាល័យ​​នយោបាយ​ ​ ​នាយករដ្ឋមន្រ្តី​ លោក​ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ​អប​អរ​​សាទរ​ភាព​ជោគ​ជ័យ​ ​នៃ​​រង្វាន់​ទូទាំងប្រទេស​ ស្តីពី​​​ព័ត៌មាន​​ការបរទេស​ឆ្នាំ​​២០១៨ ហើយ​​អ្នក​និពន្ធ​ ក្រុម​អ្នក​និពន្ធ​​​​ទទួល​បាន​រង្វាន់​ និង​ លើក​សរសើរ​​​គណៈ​កម្មការ​រៀប​ចំ​​បាន​រួម​ចំណែកយ៉ាង​​​សកម្ម​ និង ប្រសិទ្ធភាព​។​

លោក​នាយករដ្ឋមន្រ្តីសង្កត់​ធ្ងន់​ ឆ្នាំ​២០១៩ ផ្តាច់​ព្រ័ត្រ​ដើម្បី​​សម្រេច​ផែនការ​៥ឆ្នាំ​ ២០១៦ - ​២០២០ ក៏​ជា​ឆ្នាំ​ទូទាំង​បក្ស​ ទូទាំង​កងទ័ព​ និង ទូទាំង​ប្រជាជន​​យើង ​រំលឹក​អបអរសាទ​​អនុស្សាវរីយ៍​ព្រឹត្តិការណ៍​សំខាន់​ៗ ស្ថានភាព​សកសលោក​ និង តំបន់​បន្ត​មាន​បម្រែ​បម្រួល​ពិបាក​​ស្មាន​ ដាក់​ចេញ​ការងារ​ព័ត៌មាន​ការបរទេស មានប្រយោជន៍ផង និងបញ្ហាប្រឈមផង​​​។ ក្រុម​កម្លាំង​ធ្វើ​​ព័ត៌មាន​​​ការទូត ​ត្រូវ​តែ​ប្រមូល​ផ្តុំ​លើក​កម្ពស់​ការ​យល់ដឹង ​អំពី​តួនាទី​ កម្រិត​សំខាន់​​នៃ​ការងារ​ព័ត៌មាន​​ការបរទេស​។ ម្ចាស់​ការ​បង្កើន​ភាព​ផ្សារភ្ជាប់​រវាង​ការទូត​របស់​បក្ស ការបរទេស​របស់​រដ្ឋ​ និង​ ការទូត​​​ប្រជាជន​ រវាង​ព័ត៌មាន​ក្នុង​ស្រុក និង ព័ត៌មានការបរទេស ពង្រីក​កម្លាំង​រួម​នឹងប្រទេស​ជាតិក្នុងបទដ្ឋាន​បើកទូលាយ​សហប្រតិបត្តិការ និង សមាហរណកម្ម​​​អន្តរជាតិ យកចិត្តទុកដាក់ លើកទឹក​ចិត្ត​​ បង្កលក្ខណៈ​ជូន​​អ្នក​និពន្ធ​ អ្នក​យកព័ត៌មាន​ ​​នៃ​ស្ថាប័នកាសែត​ បោះពុម្ព​ពិភាក្សា​ផ្តល់​​បទ​ពិសោធន៍​​​ពីការ​ជាក់​ស្តែង​ បង្កើត​ចេញ​ផលិតផល​ការទូត​​​គុណភាព​ខ្ពស់​។ ពិពិធកម្ម​វិធីសាស្រ្ត​ ឯកសារ​ឃោសនា​ ក្នុង​នោះ​យក​ចិត្ត​ទុកដាក់​លើការ​​​ប្រើប្រាស់​ភាសា​បរទេស​ ​​សហប្រតិបត្តិការ​ នឹង​​ដៃ​គូ​ទីភ្នាក់ងារ​សារព័ត៌មាន​ កាសែត​ធំ​ៗ​​ លើ​សកលលោក​ ក៏ដូចជា​នៅ​លើមធ្យោបាយ​ផ្សព្វផ្សាយ​​ទំនើប បណ្តាញ​វ៉ែប​សាយ បណ្តាញ​សង្គម​មាន​កម្លាំង​​ផ្សាយ​ទូលាយ ​និង ​គ្រប់​ដណ្តប់​ ដើម្បី​​ជំរុញការ​​ផ្សព្វផ្សាយ​ខាងរូបភាព​ ភារកិច្ច​ និង ការ​ខិត​ខំ​ប្រឹង​ប្រែង​​របស់​វៀតណាម ​នៅ​លើ​វេទិកា​តំបន់​ និង​​អន្តរជាតិ​។​ ឧទ្ទេសនាម​ ផ្សព្វផ្សាយ​រូបភាព​ទឹក​ដី​ ប្រជាជន​ ប្រពៃណី​វប្បធម៌​ សក្តានុពល​ទាក់ទាញ​​វិនិយោគ អភិវឌ្ឍន៍​ទេសចរណ៍​​របស់វៀតណាម​ជាដើម​ ទៅដល់​មិត្តភក្តិ​​អន្តរជាតិ​ ជនជាតិ​វៀតណាម​​នៅ​បរទេស​។

នេះ​ជា​លើក​ទី​៥ ប្រព្រឹត្តទៅ​រង្វាន់​ទូទាំង​​ប្រទេស​ ស្តីពី​​ព័ត៌មាន​ការបរទេស​​ ហើយ​ជា​លើក​ទី​២ ដែល​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ បាន​ជ្រើស​ជា​ស្ថាប័ន​ប្រចាំ​រៀប​ចំ​​​រង្វាន់​ ចាប់ពី​រដូវ​រង្វាន់​ដំបូង​ឆ្នាំ​២០១៤។ អង្គភាព​ប្រចាំ​រៀបចំ​​​រង្វាន់​ប្តូរ​វេន​ផ្សេងៗ​​ នោះជា​ប៉ុស្តិ៍​ទូរទស្សន៍វៀតណាម ប៉ុស្តិ៍​វិទ្យុសំឡេង​វៀតណាម​ និង កាសែត​ប្រជាជន​៕​

 ទីភ្នាក់ងារសារព័ត៌មានវៀតណាម​/កាសែតរូបភាព​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top