ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មការឃោសនាមជ្ឈិម គណៈកម្មការណែនាំការងារព័ត៌មានការបរទេសមជ្ឈិម សហការជាមួយនឹងទីភ្នាក់ងារសារព័ត៌មានវៀតណាម និង អង្គភាពពាក់ព័ន្ធរៀបចំពិធីប្រគល់រង្វាន់ទូទាំងប្រទេស ស្តីពីព័ត៌មានការបរទេសឆ្នាំ២០១៨ អញ្ជើញចូលរួមមានសមមិត្ត ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និង សមមិត្ត វ៉ វ៉ាន់ធឿង (Vo Van Thuong) សមាជិកការិយាល័យនយោបាយ លេខាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាមជ្ឈិម ប្រធានគណៈកម្មការណែនាំការងារព័ត៌មានការបរទេស រួមនឹងថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ផ្នែកមជ្ឈិម។ គណៈប្រតិភូទីភ្នាក់ងារសារព័ត៌មាន កាសែត បោះពុម្ព រួមនិងអ្នកនិពន្ធមានស្នាដៃ ទទួលបានរង្វាន់។ គណៈកម្មការរៀបចំបានជ្រើសចេញកៅសិបស្នាដៃឆ្នើម ដើម្បីលើកកិត្តិយសនៅពិធីប្រគល់រង្វាន់ទូទាំងប្រទេស ស្តីពីព័ត៌មានការបរទេសឆ្នាំ២០១៨ រួមមានរង្វាន់លេខមួយ ៨រង្វាន់ រង្វាន់លេខពីរ ១៧រង្វាន់ រង្វាន់លេខបី ២៥រង្វាន់ និង រង្វាន់លើកទឹកចិត្ត៤០រង្វាន់។

លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង សមមិត្តវ៉ វ៉ាន់ធឿង (Vo Van Thuong) សមាជិកការិយាល័យនយោបាយ លេខាធិការបក្ស ប្រធានគណៈកម្មាធិការឃោសនាមជ្ឈិម ប្រគល់រង្វាន់លេខមួយជូនអ្នកនិពន្ធជាប់រង្វាន់។ រូបថត៖ ថាញដាត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សមាជិកមជ្ឈិមបក្ស ប្រធានសមាគមអ្នកកាសែតវៀតណាម ធ្វឹនហូវ (Thuan Huu) និង សមាជិកមជ្ឈិមបក្ស រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង សារគមនាគមន៍ ង្វៀន ម៉ាញហុង (Nguyen Manh Hung) ប្រគល់រង្វាន់លេខពីរជូនអ្នកនិពន្ធជាប់រង្វាន់។ រូបថត៖មិញក្វៀក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សមាជិកមជ្ឈិមបក្ស អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម ង្វៀន ឌឹកឡើយ (Nguyen Duc Loi) ប្រគល់រង្វាន់ជូនអ្នកនិពន្ធជាប់រង្វាន់។ រូបថត៖ មិញក្វៀត-ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
រង្វាន់ឆ្នាំ២០១៨ ទាក់ទាញការយកចិត្តទុកដាក់នៃស្នាដៃ ប្រហែល១.០០០ស្នាដៃ ដោយមាន១៣ភាសានៃ៨រូបភាព រួមមាន៖ (១)កាសែតបោះពុម្ពភាសាវៀតណាម (២)កាសែតអេឡិចត្រូនិកវៀតណាម (៣)កាសែតបោះពុម្ពភាសាបរទេស (៤)កាសែតអេឡិចត្រូនិកភាសាបរទេស (៥)ផ្សាយសំឡេង (៦)ទូរទស្សន៍ (៧)រូបថត និង (៨)សៀវភៅ។ អ្នកនិពន្ធ ក្រុមអ្នកនិពន្ធទាំងឡាយ មកពីស្ថាប័នកាសែតមជ្ឈិម មូលដ្ឋាន ជាង១៣០ស្ថាប័ន និង រោងបោះពុម្ពទាំង១២លើទូទាំងប្រទេស អ្នកឯកទេស អ្នកយកព័ត៌មានកាសែតបរទេស និង ជនជាតិវៀតណាមនៅបរទេស។
ទន្ទឹមនោះស្នាដៃគុណភាពនៃស្ថាប័នកាសែត បោះពុម្ពធំ នៅមជ្ឈិមដូចជា ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប៉ុស្តិ៍ទូរទស្សន៍វៀតណាម ប៉ុស្តិ៍វិទ្យុសំឡេងវៀតណាម កាសែតប្រជាជន កាសែតកងទ័ពប្រជាជន គុណភាពស្នាដៃស្ថាប័នកាសែត បោះពុម្ព នៃផ្នែក មូលដ្ឋាន ជាមួយនឹងគំហើញជាក់ស្តែងក៏បានលើកកម្ពស់។ ឆ្លុះបញ្ចាំងលក្ខណៈសកម្មភាពការបរទេស លក្ខណៈពិសេសដោយឡែកនៃមូលដ្ឋាន ចេញទៅពិភពលោកខាងក្រៅ។ ពិសេសរង្វាន់ក៏ទាក់ទាញការចូលរួម នៃអ្នកនិពន្ធ ក្រុមអ្នកនិពន្ធចំនួន៣០ ជាជនជាតិបរទេស និង ជនជាតិវៀតណាមនៅបរទេសដូចជា Yuri A.Denisovich អ្នកយកព័ត៌មាននៅទីភ្នាក់ងារសារព័ត៌មាន TASS (រុស្ស៊ី) ប្រចាំនៅវៀតណាម។ Youngkyu Min អ្នកយកព័ត៌មាននៅទីភ្នាក់ងារសារព័ត៌មាន Yonhap (កូរ៉េខាងត្បូង)។ Sh.Batbold - D.Sainbayar អ្នកយកព័ត៌មាននៅទីភ្នាក់ងារសារព័ត៌មានម៉ុងហ្គោលី ប្រចាំនៅវៀតណាម។ អ្នកកាសែត Mariela Valenzuela Pérez, Alberto Salazar (គុយបា)។ ប្រធានគណៈកម្មការសាមគ្គីឥណ្ឌា - វៀតណាម Geetesh Sharma ជាដើម។
ក្នុងចំណោមស្នាដៃ ដែលទទួលបានរង្វាន់ អាចនិយាយដល់ស្នាដៃ៖ នាំទំនិញកសិផលចេញទៅពិភពលោក សាសនារួមដំណើរនឹងជនជាតិ (កាសែតបោះពុម្ព)។ ពួកគាត់ពលីជីវិតជូនទឹកដីមិត្តរស់សាឡើងវិញ កងទ័ពអ៊ំហូក្នុងបេសសកម្មរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ (កាសែតអេឡិចត្រូនិក)។ វៀតណាមបង្វែខ្លួនដើម្បីមិនរំលងនាវា៤.០ (ផ្សាយសំឡេង)។ ថ្ងៃវិលត្រឡប់៖ ដើមកំណើរនៃការនឹករលឹក (ទូរទស្សន៍)។ កម្លាំងសាមគ្គី និង ទឹកចិត្តមិត្តភាពវៀតណាម - គុយបា (រូបថត)។ ហាណូយលើវិថីអភិវឌ្ឍន៍ (សៀវភៅរូបភាព) ជាដើម។
ថ្លែងសុន្ទរកថានៅពិធីប្រគល់រង្វាន់ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តី លោកង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អបអរសាទរភាពជោគជ័យ នៃរង្វាន់ទូទាំងប្រទេស ស្តីពីព័ត៌មានការបរទេសឆ្នាំ២០១៨ ហើយអ្នកនិពន្ធ ក្រុមអ្នកនិពន្ធទទួលបានរង្វាន់ និង លើកសរសើរគណៈកម្មការរៀបចំបានរួមចំណែកយ៉ាងសកម្ម និង ប្រសិទ្ធភាព។
លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ ឆ្នាំ២០១៩ ផ្តាច់ព្រ័ត្រដើម្បីសម្រេចផែនការ៥ឆ្នាំ ២០១៦ - ២០២០ ក៏ជាឆ្នាំទូទាំងបក្ស ទូទាំងកងទ័ព និង ទូទាំងប្រជាជនយើង រំលឹកអបអរសាទអនុស្សាវរីយ៍ព្រឹត្តិការណ៍សំខាន់ៗ ស្ថានភាពសកសលោក និង តំបន់បន្តមានបម្រែបម្រួលពិបាកស្មាន ដាក់ចេញការងារព័ត៌មានការបរទេស មានប្រយោជន៍ផង និងបញ្ហាប្រឈមផង។ ក្រុមកម្លាំងធ្វើព័ត៌មានការទូត ត្រូវតែប្រមូលផ្តុំលើកកម្ពស់ការយល់ដឹង អំពីតួនាទី កម្រិតសំខាន់នៃការងារព័ត៌មានការបរទេស។ ម្ចាស់ការបង្កើនភាពផ្សារភ្ជាប់រវាងការទូតរបស់បក្ស ការបរទេសរបស់រដ្ឋ និង ការទូតប្រជាជន រវាងព័ត៌មានក្នុងស្រុក និង ព័ត៌មានការបរទេស ពង្រីកកម្លាំងរួមនឹងប្រទេសជាតិក្នុងបទដ្ឋានបើកទូលាយសហប្រតិបត្តិការ និង សមាហរណកម្មអន្តរជាតិ យកចិត្តទុកដាក់ លើកទឹកចិត្ត បង្កលក្ខណៈជូនអ្នកនិពន្ធ អ្នកយកព័ត៌មាន នៃស្ថាប័នកាសែត បោះពុម្ពពិភាក្សាផ្តល់បទពិសោធន៍ពីការជាក់ស្តែង បង្កើតចេញផលិតផលការទូតគុណភាពខ្ពស់។ ពិពិធកម្មវិធីសាស្រ្ត ឯកសារឃោសនា ក្នុងនោះយកចិត្តទុកដាក់លើការប្រើប្រាស់ភាសាបរទេស សហប្រតិបត្តិការ នឹងដៃគូទីភ្នាក់ងារសារព័ត៌មាន កាសែតធំៗ លើសកលលោក ក៏ដូចជានៅលើមធ្យោបាយផ្សព្វផ្សាយទំនើប បណ្តាញវ៉ែបសាយ បណ្តាញសង្គមមានកម្លាំងផ្សាយទូលាយ និង គ្រប់ដណ្តប់ ដើម្បីជំរុញការផ្សព្វផ្សាយខាងរូបភាព ភារកិច្ច និង ការខិតខំប្រឹងប្រែងរបស់វៀតណាម នៅលើវេទិកាតំបន់ និងអន្តរជាតិ។ ឧទ្ទេសនាម ផ្សព្វផ្សាយរូបភាពទឹកដី ប្រជាជន ប្រពៃណីវប្បធម៌ សក្តានុពលទាក់ទាញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាមជាដើម ទៅដល់មិត្តភក្តិអន្តរជាតិ ជនជាតិវៀតណាមនៅបរទេស។
នេះជាលើកទី៥ ប្រព្រឹត្តទៅរង្វាន់ទូទាំងប្រទេស ស្តីពីព័ត៌មានការបរទេស ហើយជាលើកទី២ ដែលទីភ្នាក់ងារសារព័ត៌មានវៀតណាម បានជ្រើសជាស្ថាប័នប្រចាំរៀបចំរង្វាន់ ចាប់ពីរដូវរង្វាន់ដំបូងឆ្នាំ២០១៤។ អង្គភាពប្រចាំរៀបចំរង្វាន់ប្តូរវេនផ្សេងៗ នោះជាប៉ុស្តិ៍ទូរទស្សន៍វៀតណាម ប៉ុស្តិ៍វិទ្យុសំឡេងវៀតណាម និង កាសែតប្រជាជន៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម