• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រកឃើញករណីឆ្លង nCoV ដើមដំបូងនៅអាហ្វ្រិក

ក្រសួងសុខាភិបាលអេហ្ស៊ីប នាថ្ងៃទី ១៤ ខែកុម្ភៈ បានបញ្ជាក់ពីករណីវិជ្ជមានដំបូងជាមួយនឹងវីរុសប្រភេទថ្មីនៃវីរុសកូរ៉ូណា (nCoV) ដែលបណ្តាលឱ្យមានការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ ដែលគេហៅថា COVID-19។
 

អាហ្វ្រិករកឃើញករណីឆ្លង nCoV ដើមដំបូង


នេះក៏ជាករណីទី ១ នៃ COVID-19 នៅទ្វីបអាហ្វ្រិក។ សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងសុខាភិបាលនិងក្រសួងចំនួនប្រជាជនអេហ្ស៊ីបបានអោយដឹងថា មនុស្សម្នាក់នេះ មិនមានរោគសញ្ញានៃការឆ្លងទេ ហើយត្រូវបានគេនាំទៅអោយនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យមួយសម្រាប់តាមដាននិងព្យាបាល។ អាជ្ញាធរអេហ្ស៊ីបបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក (WHO) អំពីករណីដំបូងនេះ ប៉ុន្តែមិនបានបញ្ជាក់សញ្ជាតិឡើយ។

ក្នុងពេលជាមួយគ្នានោះ នៅចិននាថ្ងៃទី ១៤ ខែកុម្ភៈ ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវនាវអោយបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការនិងទប់ទល់ជាមួយជំងឺរាតត្បាត  ក៏ដូចជាកែលំអរប្រព័ន្ធគ្រប់គ្រងសុខាភិបាលសហគមន៍ជាបន្ទាន់។ លោក Xi Jinping បានអះអាងថា ការប្រយុទ្ធជាមួយជំងឺរាត្បាតបណ្តាលដោយវីរុសផ្លូវដង្ហើមស្រួចស្រាវដែលគេហៅថា COVID-19 គឺជាការសាកល្បងដ៏ធំមួយ សម្រាប់ប្រព័ន្ធគ្រប់គ្រងក៏ដូចជាលទ្ធិភាពគ្រប់គ្រងរបស់ចិនផងដែរ។

យោងតាមសេចក្តីប្រកាសចុងក្រោយនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ នៃគណៈកម្មការសុខភាពជាតិចិន គិតត្រឹមថ្ងៃទី ១៤ ខែកុម្ភៈ អ្នកជំងឺជាង ៨.០០០ នាក់ដែលឆ្លងវីរុស COVID-19 ត្រូវបានអនុញ្ញាតចាកចេញពីមន្ទីរពេទ្យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top