• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពសិល្បៈច្រៀងចម្រៀង Then ចាបី Tinh ដ៏វិសេសវិសាល

មហោស្រពសិល្បៈច្រៀងចម្រៀង Then ចាបី Tinh បណ្តាជនជាតិ Tay-Nung-Thai ទូទាំងប្រទេសលើកទី៤ឆ្នាំ២០១៨ ខេត្ត Ha Giang នឹងប្រព្រឹត្តទៅពីរថ្ងៃគឺថ្ងៃទី ១៤ និង១៥ខែឧសភា។

មហោស្រពនេះរួមមានសកម្មភាពដូចជាការតាំងបង្ហាញស្តង់ទំនិញឧទ្ទេសនាមផលិតផលនិងការតាំងពិពណ៌រូបថត​ក្រោមប្រធានបទ “បេតិ កភណ្ឌ Then បណ្តាជនជាតិ Tay-Nung-Thai វៀតណាមនិងខេត្ត Ha Giang” ព្រមទាំងឧទ្ទេសនាមអំពីរបរត្បាញប្រពៃណីរបស់បណ្តាជនជាតិ Tay-Nung-Thai ជាដើម។

មហោស្រពនេះជាឱកាសសម្រាប់ផ្សព្វផ្សាយ លើកតម្កើង អភិរក្សនិងអភិវឌ្ឍសិល្បៈប្រជាប្រិយច្រៀងចម្រៀង Then ចាបី Tinh ដែលជាប្រភេទសិល្បៈប្រជាប្រិយវិសេសវិសាល ដែលបានតភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់បណ្តាជន ជាតិ Tay –Nung –Thai ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សន្និសីទអន្តរជាតិ CLMV-១២ និង ACMECS-១១៖ បង្កើតការផ្លាស់ប្តូរជាក់​ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ

សន្និសីទអន្តរជាតិ CLMV-១២ និង ACMECS-១១៖ បង្កើតការផ្លាស់ប្តូរជាក់​ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ

បង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រ ពង្រីកលំហអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គឱ្យកាន់​តែស៊ីជម្រៅ គឺជាទិសដៅសំខាន់ៗនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១២(CLMV-១២) និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី១១ (ACMECS-១១) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ​។

Top