• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពបាញ់កាំជ្រួចអន្តរជាតិ Da Nang 2018 បានបិទបញ្ចប់ប្រកបដោយជោគជ័យ

បន្ទាប់ពីរយៈពេលពីរខែ (ពីថ្ងៃទី៣០មេសាដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៨) ដែលបានប្រព្រឹត្តទៅពោរពេញទៅដោយចង្វាក់ចម្រុះព័ណ៌ស្អាតប្រពៃមក វគ្គផ្តាច់ព្រ័ត្រនៃពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang 2018 – DIFF 2018 ត្រូវបានប្រារព្ធឡើងនាយប់ថ្ងៃទី៣០មិថុនា ដោយមានការចូលរួមប្រកួតរបស់ក្រុម Atlas PyroVision (អាមេរិក) និង Martarello (អ៊ីតាលី)។

ការសម្តែងរបស់ក្រុមអ៊ីតាលី ជាក្រុមទទួលបានជ័យលាភីជើងកក្នុងមហោស្រពបាញ់កាំជ្រួចDa Nang 2018 

លទ្ធផលចុងក្រោយគឺក្រុមអ៊ីតាលីទទួលបានជ័យលាភីជើងឯកនិងក្រុមអាមេរិចឈរលំដាប់លេខ២។ ក្រោមប្រធានបទ “រឿងព្រេងរបស់ស្ពាន” ការប្រឡងត្រូបានប្រារព្ធដោយរាត្រីប្រឡងចំនួន ៥ ក្រោមមូលបទបន្តបន្ទាប់​គឺ៖ សេចក្តីស្នេហា ពេលវេលា សុភមង្គល បំណងប្រាថ្នានិងមិត្តភាព។ រួមជាមួយរាត្រីពិធីបុណ្យបាញ់កាំជ្រួចទាំង៥នេះគឺរួមដំណើរដោយព្រឹត្តិការណ៍ ពិធីបុណ្យយ៉ាងសប្បាយជាច្រើន។ អញ្ជើញថ្លែងមតិក្នុងរាត្រីប្រព្រឹត្តិទៅវគ្គផ្តាច់ព្រ័ត្រនៃពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang 2018 លោក Tran Van Mien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖ “ទន្ទឹមនឹងការបាញ់កាំជ្រួចគឺកម្មវិធីសិល្បៈដ៏វិសេសវិសាល ដោយមានការចូលរួមពីតារាល្បីឈ្មោះរួមទាំងសកម្មភាពរួមដំណើរដ៏ផុលផុស ចម្រុះព័ណ៌ដែលនាំមកជូនប្រជាជនទីក្រុងនិងទស្សនិកជននូវបរិយាកាសសប្បាយរីករាយ។ ព្រឹត្តិការណ៍នេះបានរួមចំណែកអះអាងនូវពាណិជ្ជសញ្ញាព្រឹត្តិការណ៍របស់ទីក្រុងនៅក្បែរទន្លេ Han ដ៏មនោរម្យ”។

DIFF បានបញ្ចប់ប្រកបដោយជោគជ័យ រួមចំណែកលើកកម្ពស់ពិធីបុណ្យបាញ់កាំជ្រួចក៏ដូចជាចូលរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ក៏ដូចជាមនុស្ស Da Nang ទៅកាន់មិត្តភក្តិអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top