• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មជ្ឈឹមសម្ព័ន្ធយុវជនជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម

ទិដ្ឋភាពនៃជំនួប (រូបថត៖ Thanh Nga)
 

នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីក្រុងហាណូយ លេខាទី ១ នៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានសហព័ន្ធយុវជនវៀតណាម លោក Nguyen Anh Tuan បានទទួលជួបជាមួយប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមលោក Kidong Park។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នា ជំរុញសកម្មភាពថែរក្សាសុខភាព មុនពេលរៀបការសម្រាប់យុវជន ក៏ដូចជា សុខភាពមាតានិងទារក រួមទាំងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនិងថ្នាំជក់ទៀត ផង។

លោក Nguyen Anh Tuan បានថ្លែងអំណរគុណដល់ អង្គការសុខភាពពិភពលោកនៅវៀតណាម និងទី ភ្នាក់ងារ អង្គការសហប្រជាជាតិចំពោះសកម្មភាពប្រកបដោយអត្ថន័យក្នុងការអមដំណើរកម្មវិធីចំនួន ១០.០០០ ជំហានក្នុងមួយថ្ងៃ ដោយបង្ការគ្រោះថ្នាក់ពីជាតិអាល់កុលនិងថ្នាំជក់ក្នុងចំណោមកុមារ ជាពិសេសសកម្មភាពគាំទ្រដល់សមាគមគ្រូពេទ្យវ័យក្មេងវៀតណាម ដើម្បីចូលរួមការពារផលប៉ះពាល់ដែលបង្កឡើងដោយការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេលកន្លងមកនេះ។

ចំណែកខ្លួនវិញ លោក Kidong Park បានស្នើឲ្យមានការសម្របសម្រួលក្នុងការកសាងប្រភពធនធានមនុស្សសម្រាប់ប្រព័ន្ធសហភាពយុវជននិងសមាគមគ្រូពេទ្យវ័យក្មេងវៀតណាម ក្នុងវិស័យសុខភាពពិភពលោក ពីព្រោះវៀតណាមកំពុងចូលរួមកាន់តែខ្លាំងឡើងក្នុងគោលនយោបាយអន្តរជាតិ និងអនុវត្តយុទ្ធនាការមិន ជក់បារីពេញមួយឆ្នាំដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top