• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់ពានរង្វាន់នៃចលនានិពន្ធបទចម្រៀងស្ដីពីយុវជនបដិវត្តន៍វៀតណាម


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រគល់ពានរង្វាន់ជូន
បណ្ដាអ្នកនិពន្ធចូលរួមការប្រឡង (រូបថត៖ TTXVN) 

 នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅខេត្ត Ha Tinh ភាគក​ណ្ដាលវៀតណាម មជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយ​និស្តហូជីមិញ​សហការ​ជាមួយខេត្ត Ha Ti​nh បានរៀបចំពិធី បូកស​រុបនិង​ប្រគល់​ពាន​រង្វាន់​នៃចលនា​និពន្ធ​បទ​ចម្រៀង​ក្នុងឱកាសរំលឹកខួប លើកទី៥០​ជ័យជំនះ Dong Loc (ថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ១៩៦៨ ថ្ងៃទី២៤ ​ខែកក្កដា ​ឆ្នាំ២០១៨) ដោយប្រធានបទ “ផ្កាអម​តៈ”។ នាយករដ្ឋមន្រ្តីវៀ​តណាមលោក Nguye​n Xuan Phuc បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​នេះ។
 
ក្រោយរយៈពេល២ខែបំផុសការប្រឡងមក គណៈ​ចាត់តាំងទទួលបានការ ចូលរួមរបស់​បទចម្រៀងចំនួន៨៧បទ​។ លោ​ក Nguyen Ngoc Luong លេខា មជ្ឈឹមស​ម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិ​ញ ​បានឲ្យដឹងថា៖
 
“បណ្ដាអ្នកនិពន្ធបាន​ប្រើប្រាស់វត្ថុធាតុដើមតូរ្យតន្ត្រីប្រពៃណី​ដោយ​ភាព​ប៉ិន​ប្រសព ដើម្បីប​ង្កើតឡើង​បទចម្រៀង​ដ៏ កក់​ក្ដៅនិងពោរពេញទៅដោយមនោ សញ្ចេតនា​ ស្ដីពីពលីក​ម្មរបស់ជំនាន់​មុនៗក្នុង​ការតស៊ូការ​ពារប្រទេស​ជាតិ ដ៏មហិមាររបស់ប្រជាជាតិវៀតណា​ម។ ពីនោះ ត្រូវកំណត់យ៉ាងច្បាស់​នូវភារកិច្ចរបស់ ​ជំនាន់​វ័យក្មេង​នាបច្ចុប្បន្ន​នោះគឺត្រូវរស់​នៅយ៉ាងម៉េច​ឲ្យបាន​សក្តិសម នឹង ពលីកម្មដ៏ធំធេងនោះ”៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស  តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំថ្នាក់ដឹកនាំបក្ស អញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អមដោយថ្នាក់ដឹកនាំបក្សជាច្រើនរូបផ្សេងទៀត។

Top