
ប្រារព្ធឡើងមហោស្រពផ្កា Da Lat
មហោស្រពផ្កា Da Lat លើកទី ៧ ដោយប្រធានបទ ផ្កា Da Lat “ភាពវិសេសវិសាលនៃ ភពផែនដី” បានប្រារព្ធឡើងជាផ្លូវការនារាត្រីថ្ងៃទី ២៣ ខែធ្នូ នៅ Lam Dong ភាគខាងត្បូងវៀតណាម។ មហោស្រពប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដែលមានកម្មវិធីផ្លូវការចំនួន ១៦ និងរាប់សិបកម្មវិធីជួយជ្រោមជ្រែងទៀត។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Doan Van Viet ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានឲ្យដឹងថា៖ “មហោស្រពផ្កា Da Lat លើកទី ៧ នេះ គឺជាសកម្មភាពជាក់ស្ដែង ឧទ្ទេសនាមអំពីប្រៀបខ្លាំងរបស់ទីក្រុង ហើយផ្សព្វផ្សាយពាណិជ្ជសញ្ញា Da Lat ភាពវិសេសវិសាលនៃ ភពផែនដី និងផ្សព្វផ្សាយអំពីទេសចរណ៍”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម