• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រមុខរដ្ឋបារាំង-ចិនជួបសន្ទនាតាមទូរស័ព្ទដោយអំពាវនាវឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនង EU-ចិន

ប្រធានាធិបតីបារាំង Emmanuel Macron បានជួប សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន Xi Jinping នៅថ្ងៃទី ២៦ ខែតុលា ដើម្បីពិភាក្សាលើប្រធានបទជាច្រើន។

ប្រធានាធិបតីបារាំង Emmanuel Macron (រូបថត៖ Reuters)

ក្នុងជំនួបនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យភាគីទាំងពីរបន្តធ្វើឱ្យមានតុល្យភាពឡើងវិញនៃទំនាក់ទំនងអឺរ៉ុប-ចិន ឆ្ពោះទៅរកការបង្កើត "យន្តការទៅវិញទៅ មក" ធំជាង ជាពិសេស ក្នុងការទាក់ទងផ្ទាល់នឹងទីផ្សារ។ នេះបើយោងតាមសេចក្តីប្រកាសរបស់វិមានប្រធានាធិបតីបារាំង។ តាមនោះ ប្រធានាធិបតីបារាំងក៏បានអំពាវនាវដល់ភាគីចិនឱ្យបង្កើតវិធីសាស្រ្តបែបស្ថាបនាបន្ថែមទៀត ដោយដកចេញនូវវិធានការបង្ខិតបង្ខំប្រឆាំងនឹងរដ្ឋសមាជិកសហភាពអឺរ៉ុប ក៏ដូចជាសមាជិកសភាអឺរ៉ុបផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីបារាំងបានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក Xi Jinping ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកទឹកចិត្តប្រទេសចិនឱ្យប្រកាសព័ត៌មានលម្អិតនៃយុទ្ធសាស្ត្របរិស្ថានជាតិរបស់ខ្លួ និងដាក់ចេញរាល់ប្តេជ្ញាមានមហិច្ឆតាជាងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ចំពោះទំនាក់ទំនងទ្វេភាគីរវាងបារាំង និងចិន ប្រមុខរដ្ឋទាំងពីរបានឯកភាពរក្សាទំនាក់ទំនងជិតស្និទ្ធ ដើម្បីជំរុញគម្រោងដែលកំពុងអនុវត្តក្នុងវិស័យយុទ្ធសាស្ត្រឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top