• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងភរិយាត្រូវបានដាក់នៅដាច់ដោយឡែកនៅឯសេតវិមានក្រោយពីមានលទ្ធផលធ្វើតេសត្តវិជ្ជមាននឹងជំងឺកូវីដ១៩


ប្រធានាធិបតីអាមេរិកលោក Donald Trump និងភរិយាលោកស្រី Melania Trump (រូបថត៖ AFP/TTXVN)
 

នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ គ្រូពេទ្យនៅសេតវិមាន បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ (Donald Trump) និងភរិយា លោកស្រី Melania Trump កំពុងស្ថិតក្នុងការដាក់ឲ្យនៅដាច់ដោយឡែកនៅឯសេតវិមាន បន្ទាប់ពីលទ្ធផលធ្វើតេស្តវិជ្ជមានចំពោះវីរុស SARS-CoV-2 ដែលបណ្តាលឱ្យជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។

អ្នកទាំងពីរនេះនៅតែមានសុខភាពល្អ។ បើតាមគ្រូពេទ្យបានឲ្យដឹងថាក្នុងអំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែកនោះ លោកប្រធានាធិបតីដូណាល់ត្រាំ នឹងបន្ត "ធ្វើការងារដោយគ្មានការរំខាននៅឡើយ" ។

មុននេះនៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់ លោក ដូណាល់ត្រាំបានបញ្ជាក់ថាលោកនិងភរិយា មានលទ្ធផលធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ទីប្រឹក្សាដ៏ជិតស្និទ្ធបំផុតមួយរូប របស់ប្រធានាធិបតីដូណាល់ត្រាំ គឺលោកស្រី Hope Hicks ក៏បានទទួលលទ្ធផលធ្វើតេស្តវិជ្ជមានចំពោះវីរុស SARS-CoV-2 នៅថ្ងៃទី ១ ខែតុលា បន្ទាប់ពីធ្វើដំណើរបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃជាមួយថ្នាក់ដឹកនាំអាមេរិកទៅកាន់រដ្ឋ   អូហៃអូ និងមីនីសូតា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top