• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋTran Dai Quang៖ខំប្រឹងប្រែងកសាងបណ្ឌិតសភាតុលាការក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលគុណភាពខ្ពស់


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធី
បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ របស់បណ្ឌិតសភាតុលាការ

នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ របស់បណ្ឌិតសភាតុលាការ។​នៅទីនេះ លោក ​Tran Dai Quang បានស្នើឲ្យបណ្ឌិតសភាតុលាការប្រមូលផ្តុំស្រាវជ្រាវ កសាងកម្មវិធី វិធីសាស្ត្របង្រៀននិងរៀន​សូត្រតាមទិសទំនើប។ រួមជាមួយគ្នានោះ បណ្ឌិតសភាតុលាកាត្រូវបំពេញល្អភារកិច្ចបណ្តុះបណ្តាល បំប៉ន់ជំនាញសម្រាប់កម្មាភិបាលតុលាកាគ្រប់ជាន់ថ្នាក់ ធានាក្តាប់ជាប់ភារកិច្ចនយោបាយ និងក្តាប់ជាប់បទដ្ឋានកម្មាភិបាល។ លោក Tran Dai Quang បានសំណូមពរឲ្យបណ្ឌិតសភាខំប្រឹងប្រែងកសាងសាលាឲ្យក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកយុត្តិធម៌ និងស្រាវជ្រាវមានគុណភាពខ្ពស់ បើកទូ​លាយទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិជាមួយសាលាដទៃទៀតមានកិត្យានុភាពក្នុង តំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top