
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធី
បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ របស់បណ្ឌិតសភាតុលាការ
នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ របស់បណ្ឌិតសភាតុលាការ។នៅទីនេះ លោក Tran Dai Quang បានស្នើឲ្យបណ្ឌិតសភាតុលាការប្រមូលផ្តុំស្រាវជ្រាវ កសាងកម្មវិធី វិធីសាស្ត្របង្រៀននិងរៀនសូត្រតាមទិសទំនើប។ រួមជាមួយគ្នានោះ បណ្ឌិតសភាតុលាកាត្រូវបំពេញល្អភារកិច្ចបណ្តុះបណ្តាល បំប៉ន់ជំនាញសម្រាប់កម្មាភិបាលតុលាកាគ្រប់ជាន់ថ្នាក់ ធានាក្តាប់ជាប់ភារកិច្ចនយោបាយ និងក្តាប់ជាប់បទដ្ឋានកម្មាភិបាល។ លោក Tran Dai Quang បានសំណូមពរឲ្យបណ្ឌិតសភាខំប្រឹងប្រែងកសាងសាលាឲ្យក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកយុត្តិធម៌ និងស្រាវជ្រាវមានគុណភាពខ្ពស់ បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិជាមួយសាលាដទៃទៀតមានកិត្យានុភាពក្នុង តំបន់និងលើពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម