• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចូលរួមពិធីលើកតម្កើងកសិករវៀតណាមឆ្នើមឆ្នាំ ២០២១

នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ មជ្ឈិមសមាគមកសិករវៀតណាមបានប្រារព្ធពិធីដ៏ឧឡារិកនេះគឺជាសកម្ម ភាពប្រចាំឆ្នាំរបស់សមាគមកសិករវៀតណាម ដើម្បីលើកតម្កើងគំរូឆ្នើមរបស់កសិករដែលមានការច្នៃប្រឌិត និងការលះបង់ក្នុងការធ្វើពលកម្ម ផលិតកម្ម ការកសាងជនបទថ្មី ការពារអធិបតេយ្យភាព និងសន្តិសុខនៃមាតុភូមិ។
 

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់កិត្តនាមដល់ក្រុមកសិករវៀតណាមដែលមានស្នាដៃឆ្នើមក្នុងវិស័យច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល កសាងជនបទថ្មី និងការពារមាតុភូមិ (រូបថត៖ Doan Tan/TTXVN)


នៅក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue រួមជាមួយថ្នាក់ដឹកនាំសមាគមកសិករវៀតណាម ថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ និងវិស័យមួយចំនួនបានប្រគល់កិត្តិនាម កសិករឆ្នើមវៀតណាម ឆ្នាំ ២០២១ ដល់កសិករចំនួន ៦៣ នាក់ដែលមានសមិទ្ធផលជាច្រើនប្រកបដោយឧត្តមភាពក្នុងវិស័យកផលិតកម្មកសិកម្ម។

នេះជាលើកទី៩ហើយ ដែលពិធីលើកតម្កើងនិងប្រគល់កិត្តិនាមជា “កសិករវៀតណាមឆ្នើម” រៀបចំដោយ មជ្ឈិមសមាគមកសិករវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top