• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបជាមួយតំណាងសហគមន៍ជនវៀតណាមនៅអឺរ៉ុប


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាង
សម្ព័នសមាគមជនវៀតណាមនៅអឺរ៉ុប (រូបថតៈ qdnd)

បន្តរបៀបវារៈនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញជួបជាមួយតំណាងសម្ព័ន្ធសមាគមជនជនវៀតណាមនៅអឺរ៉ុប។ នៅទី​នេះ​លោកស្រី Nguyen Thi Kim Ngan មានបំណងថា សមាជិកនៃគណៈកម្មាធិការរបស់សម្ព័ន្ធសមាគម បន្តអនុវត្តល្អនូវសកម្មភាព ដើម្បីក្លាយទៅជាកត្តាសំខាន់ផ្សាភ្ជាប់ជនរួមជាតិដែលឃ្លាតឆ្ងាយពីស្រុកកំណើត រួមគ្នាឆ្ពោះទៅមាតុប្រទេស រក្សាអត្តសញ្ញាណវប្បធម៌ជាតិ ជាពិសេសអភិវឌ្ឍន៍ភាភាវៀតណាម។        នាព្រឹកថ្ងៃ​​ដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលជាមួយតំ​ណាង​សហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅសាធារណរដ្ឋឆែក៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top