
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាង
សម្ព័នសមាគមជនវៀតណាមនៅអឺរ៉ុប (រូបថតៈ qdnd)
បន្តរបៀបវារៈនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញជួបជាមួយតំណាងសម្ព័ន្ធសមាគមជនជនវៀតណាមនៅអឺរ៉ុប។ នៅទីនេះលោកស្រី Nguyen Thi Kim Ngan មានបំណងថា សមាជិកនៃគណៈកម្មាធិការរបស់សម្ព័ន្ធសមាគម បន្តអនុវត្តល្អនូវសកម្មភាព ដើម្បីក្លាយទៅជាកត្តាសំខាន់ផ្សាភ្ជាប់ជនរួមជាតិដែលឃ្លាតឆ្ងាយពីស្រុកកំណើត រួមគ្នាឆ្ពោះទៅមាតុប្រទេស រក្សាអត្តសញ្ញាណវប្បធម៌ជាតិ ជាពិសេសអភិវឌ្ឍន៍ភាភាវៀតណាម។ នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅសាធារណរដ្ឋឆែក៕
តាម VOV5-វិទ្យុសម្លេងវៀតណាម