• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចុះត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឹរាតត្បាត កូវីដ ១៩ នៅទីក្រុងដាណាំង

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យក្រសួងសុខាភិបាលនិងទីក្រុងដាណាំងផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដោយស្មារតីខ្ពស់បំផុត គ្រប់គ្រងជនអន្តោប្រវេសន៍យ៉ាងតឹងរឹង ហើយដាក់ការបង្ការទប់ស្កាត់ការឆ្លងរាលដាល ជាអាទិភាពចម្បង។

លោក Nguyen Xuan Phuc និងក្រុមការងារត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ នៅមន្ទីរពេទ្យសួតដាណាំង។ (រូបថត៖ VOV)



នាព្រឹកថ្ងៃទី៣០ ខែមេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងក្រុមការងារបានអញ្ជើញទៅសាកសួរសុខទុក្ខ និងត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាត ការព្យាបាលអ្នកជម្ងឺ កូវីដ ១៩ នៅមន្ទីរពេទ្យសួតដាណាំង។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យក្រសួងសុខាភិបាលនិងទីក្រុងដាណាំងផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដោយស្មារតីខ្ពស់បំផុត គ្រប់គ្រងជនអន្តោប្រវេសន៍យ៉ាងតឹងរឹង ហើយដាក់ការបង្ការទប់ស្កាត់ការឆ្លងរាលដាល ជាអាទិភាពចម្បង។ ប្រសិនបើរកឃើញករណីជាប់សង្ស័យឆ្លងជម្ងឺ ត្រូវតាមរកស្លាក ស្នាមឲ្យបានឆាប់រហ័សបំផុត ហើយយកសំណាក កំណត់តំបន់ធ្វើចត្តាឡីស័ក ដើម្បីកំចាត់ការឆ្លងរាលដាល ត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងគ្រប់កាលៈទេសៈទាំងអស់។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖ “យើងត្រូវតែលើកកំពស់ស្មារតីទទួលខុសត្រូវរបស់អ្នកដឹកនាំនៅតាមតំបន់នីមួយៗ វិស័យនីមួយៗ កុំឲ្យធ្វេសប្រហែស។ មិនត្រូវគិតថា កូវីដ ១៩ ជាការទទួលខុសត្រូវ របស់ក្រសួងសុខាភិបាលនិងមន្ទីរពេទ្យតែម្នាក់ឯងឡើយ។ រោងចក្រផលិតកម្ម សណ្ឋានគារទាំងអស់ ក៏ត្រូវមានទំនួលខុសត្រូវដែរ ត្រូវរៀបចំអនុវត្តវិធានការបង្ការ ទប់ស្កាត់ជម្ងឺរាតត្បាតឲ្យបានខ្លាំងក្លាជាងទៀត”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top