• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang អុជធុបរំលឹកវិញ្ញាណកក្ខ័ន្ធលោកប្រធានហូជីមិញ


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅអុជធុប រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ៦៧ ក្នុងមណ្ឌលកេរិ៍ដំណែលលោកប្រធានហូជីមិញ។

នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang ​បាន​អញ្ជើញ​ទៅអុជ​ធុប រំលឹក​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ​នៅផ្ទះលេខ​៦៧ ក្នុង​មណ្ឌលកេរិ៍ដំណែលលោក​ប្រធាន​ហូជីមិញ។ នៅ​ផ្ទះ​លេខ​៦៧​នេះ នា​វេលា​ម៉ោង៩ និង​៤៧​នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៨ លោក​ប្រធាន​ហូជីមិញ ទទួល​មរណ​ភាព​។ ហើយ​នៅផ្ទះ​នេះ នៅ​រក្សា​ដដែល​នូវ​អនុស្សាវរីយ៍​ជិតស្និទ្ធ ជាមួយជីវិត​របស់​លោក​ប្រធានហូជីមិញ​ផងដែរ។
 
ប្រធានរដ្ឋ លោក Tran Dai Quang បានសម្តែងក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​លោក​ប្រធានហូជីមិញអគ្គមគ្គុទេស​ដ៏មហិមា របស់បក្សនិងប្រជាជន​វៀត​ណាម​។ នៅទី​នេះ លោក Tran Dai Quang បានណែមនាំកម្មាភិបាល មណ្ឌលកេរិ៍ដំណែល លោកប្រធានហូជីមិញ​គប្បី​មានមន​សិការ​ច្បាស់នូវ​គិត​យស់​និង​ការទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ក្នុង​ភារកិច្ច​អនុវត្ត​ការ​រក្សា​នូវ​វត្ថុ​មាន​តម្លៃ​សម្រាប់​បច្ចុប្បន្ន​ និងជំនាន់​ក្រោយៗ ជាពិសេស ត្រូវ​ធ្វើជា​គំរូ​ក្នុង​ការ​អនុវត្ត​ការ​រៀន​សូត្រ​ និងធ្វើតាម​សីលធម៌ និង​រចនាបទ​របស់​លោក​ប្រធានហូជីមិញ​ផង​ដែ​រ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top