
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅអុជធុប រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ៦៧ ក្នុងមណ្ឌលកេរិ៍ដំណែលលោកប្រធានហូជីមិញ។
នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅអុជធុប រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ៦៧ ក្នុងមណ្ឌលកេរិ៍ដំណែលលោកប្រធានហូជីមិញ។ នៅផ្ទះលេខ៦៧នេះ នាវេលាម៉ោង៩ និង៤៧នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៨ លោកប្រធានហូជីមិញ ទទួលមរណភាព។ ហើយនៅផ្ទះនេះ នៅរក្សាដដែលនូវអនុស្សាវរីយ៍ជិតស្និទ្ធ ជាមួយជីវិតរបស់លោកប្រធានហូជីមិញផងដែរ។
ប្រធានរដ្ឋ លោក Tran Dai Quang បានសម្តែងក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកប្រធានហូជីមិញអគ្គមគ្គុទេសដ៏មហិមា របស់បក្សនិងប្រជាជនវៀតណាម។ នៅទីនេះ លោក Tran Dai Quang បានណែមនាំកម្មាភិបាល មណ្ឌលកេរិ៍ដំណែល លោកប្រធានហូជីមិញគប្បីមានមនសិការច្បាស់នូវគិតយស់និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងភារកិច្ចអនុវត្តការរក្សានូវវត្ថុមានតម្លៃសម្រាប់បច្ចុប្បន្ន និងជំនាន់ក្រោយៗ ជាពិសេស ត្រូវធ្វើជាគំរូក្នុងការអនុវត្តការរៀនសូត្រ និងធ្វើតាមសីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម